ដោយហេតុនេះ ចូរឲ្យជនជាតិម៉ូអាប់ទ្រហោយំចំពោះជនជាតិម៉ូអាប់ ចូរឲ្យពួកគេគ្រប់គ្នាទ្រហោយំចុះ។ អ្នករាល់គ្នានឹងយំសោកចំពោះនំទំពាំងបាយជូរក្រៀមនៃគារ-ហារ៉ាសែត ទាំងឈឺផ្សាក្រៃលែង
អេសាយ 23:6 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរទ្រហោយំចុះ! ចូរឆ្លងទៅតើស៊ីសទៅ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកអ្នកនៅតាមឆ្នេរសមុទ្រអើយ ចូរទ្រហោយំចុះ ហើយឆ្លងទៅឯស្រុកតើស៊ីសទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរនាំគ្នាឆ្លងទៅស្រុកតើស៊ីស ហើយស្រែកយំនៅទីនោះទៅ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកអ្នកនៅតាមឆ្នេរសមុទ្រអើយ ចូរទ្រហោយំចុះ ហើយឆ្លងទៅឯស្រុកតើស៊ីសទៅ អាល់គីតាប អ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរនាំគ្នាឆ្លងទៅស្រុកតើស៊ីស ហើយស្រែកយំនៅទីនោះទៅ!។ |
ដោយហេតុនេះ ចូរឲ្យជនជាតិម៉ូអាប់ទ្រហោយំចំពោះជនជាតិម៉ូអាប់ ចូរឲ្យពួកគេគ្រប់គ្នាទ្រហោយំចុះ។ អ្នករាល់គ្នានឹងយំសោកចំពោះនំទំពាំងបាយជូរក្រៀមនៃគារ-ហារ៉ាសែត ទាំងឈឺផ្សាក្រៃលែង
ពីព្រោះពួកគេបានរត់គេចពីដាវ គឺពីដាវដែលហូតចេញ ពីធ្នូដែលយឹតជាស្រេច និងពីបន្ទុកនៃសង្គ្រាម។
កូនស្រីតើស៊ីសអើយ ចូរឆ្លងទឹកដីរបស់នាងដូចជាទន្លេនីលចុះ គ្មានការឃាត់ឃាំងនាងទៀតឡើយ។
ព្រះអង្គមានបន្ទូលថា៖ “កូនស្រីក្រមុំស៊ីដូនដែលរងការសង្កត់សង្កិនអើយ នាងនឹងមិនលោតកញ្ឆេងទៀតទេ! ចូរក្រោកឡើងឆ្លងទៅគីទីមចុះ! ទោះបីជានៅទីនោះក៏ដោយ ក៏នាងមិនបានសម្រាកឡើយ”។