Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឱ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​ទ្រហោ‌យំ​ចុះ ហើយ​ឆ្លង​ទៅ​ឯ​ស្រុក​តើស៊ីស​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ពួកអ្នកដែល​រស់នៅ​តាម​ឆ្នេរសមុទ្រ​អើយ ចូរ​ទ្រហោយំ​ចុះ​! ចូរ​ឆ្លង​ទៅ​តើស៊ីស​ទៅ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឱ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​ទ្រហោ‌យំ​ចុះ ហើយ​ឆ្លង​ទៅ​ឯ​ស្រុក​តើស៊ីស​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​នាំ​គ្នា​ឆ្លង​ទៅ​ស្រុក​តើស៊ីស ហើយ​ស្រែក​យំ​នៅ​ទី​នោះ​ទៅ!។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​នាំ​គ្នា​ឆ្លង​ទៅ​ស្រុក​តើស៊ីស ហើយ​ស្រែក​យំ​នៅ​ទី​នោះ​ទៅ!។

សូមមើលជំពូក ចម្លង




អេសាយ 23:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ​បាន​ជា​សាសន៍​ម៉ូអាប់​នឹង​យំ​ពិលាប​ចំពោះ​សាសន៍​របស់​ខ្លួន គ្រប់​គ្នា​នឹង​ទ្រហោ‌យំ ឯង​រាល់​គ្នា​នឹង​យំ​ស្តាយ ចំពោះ​ផែន​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​គារ-ហារ៉ា​សែត ដោយ​ចិត្ត​ក្តួល‌ក្តុក


ដ្បិត​គេ​បាន​រត់​ឲ្យ​រួច​ពី​ដាវ គឺ​ពី​ដាវ​ដែល​ហូត​ស្រាប់ ពី​ធ្នូ​ដែល​ដំឡើង​ជា​ស្រេច ហើយ​ពី​សេចក្ដី​វេទនា​នៃ​ការ​សឹក​សង្គ្រាម


ឱ​កូន​ស្រី​ស្រុក​តើ​ស៊ីស​អើយ ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ឯង​ដូច​ជា​ទន្លេ គ្មាន​ការ​ឃាត់‌ឃាំង​ទៀត​ឡើយ


ហើយ​ទ្រង់​មាន​បន្ទូល​ថា ឱ​កូន​ក្រមុំ​នៃ​ក្រុង​ស៊ីដូន​ដែល​ត្រូវ​សង្កត់‌សង្កិន​អើយ ឯង​នឹង​មិន​រីក‌រាយ​សប្បាយ​ទៀត​ទេ ចូរ​ក្រោក​ឡើង ឆ្លង​ទៅ​ឯ​ស្រុក​គីទីម​ចុះ តែ​នៅ​ទី​នោះ គង់​តែ​មិន​បាន​ស្រាក‌ស្រាន្ត​ដែរ។


គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស នឹង​មាស​ពី​ស្រុក​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង នឹង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ នឹង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់


អស់​ពួក​អ្នក​នៅ​កោះ​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ​ពី​ដំណើរ​ឯង ហើយ​ពួក​ស្តេច​គេ​បាន​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​មាន​មុខ​ស្រងូត


ប៉ុន្តែយ៉ូណាស លោក​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុបប៉េ​បាន​ប្រទះ​នឹង​នាវា​១ ដែល​រៀប​ចេញ​ទៅ​ឯ​ក្រុង​តើស៊ីស នោះ​លោក​ចេញ​ប្រាក់​ជា​ដំឡៃ​ជិះ រួច​ក៏​ចុះ​នាវា​នោះ ដើម្បី​ទៅ​ឯ​តើស៊ីស​ជា​មួយ​នឹង​គេ ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម