ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 22:6 - ព្រះគម្ពីរខ្មែរសាកល

អេឡាំ​បាន​ស្ពាយ​បំពង់ព្រួញ ដោយមាន​រទេះចម្បាំង និង​ទ័ពសេះ​ផង ហើយ​គារ​បាន​បើក​ខែល​ចេញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អេឡាំ​ជា​អ្នក​ស្ពាយ​បំពង់​ព្រួញ គេ​ក៏​មាន​រទេះ​ចម្បាំង​ពេញ​ដោយ​មនុស្ស ហើយ​មាន​ពល​សេះ​ផង ឯ​ពួក​គារ គេ​បាន​ដោះ​ស្រោម​ខែល​ចេញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង‌ទ័ព​អេឡាម​ស្ពាយ​បំពង់​ព្រួញ​មក ហើយ​ក៏​មាន​រទេះ​ចម្បាំង និង​កង‌ពល​សេះ មក​ជា​មួយ​ដែរ។ រីឯ​កង‌ទ័ព​គៀរ​នាំ​គ្នា​រៀបចំ​ខែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អេឡាំ ជា​អ្នក​ស្ពាយ​បំពង់​ព្រួញ គេ​ក៏​មាន​រទេះ​ចំបាំង​ពេញ​ដោយ​មនុស្ស ហើយ​មាន​ពល​សេះ​ផង ឯ​ពួក​គារ គេ​បាន​ដោះ​ស្រោម​ខែល​ចេញ

សូមមើលជំពូក

អាល់គីតាប

កង‌ទ័ព​អេឡាម​ស្ពាយ​បំពង់​ព្រួញ​មក ហើយ​ក៏​មាន​រទេះ​ចំបាំង និង​កង‌ពល​សេះ មក​ជា​មួយ​ដែរ។ រីឯ​កង‌ទ័ព​គៀរ​នាំ​គ្នា​រៀបចំ​ខែល។

សូមមើលជំពូក



អេសាយ 22:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូនប្រុស​របស់​សិម មាន​អេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ និង​អើរ៉ាម​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​លាត​ព្រះហស្ត​របស់ព្រះអង្គ​ម្ដងទៀត​ជាលើក​ទីពីរ ដើម្បី​លោះ​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ពី​អាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និង​ពី​កោះ​ទាំងឡាយ​នៅ​សមុទ្រ​មកវិញ​។


នេះជា​ទំនាយ​ស្ដីអំពី​ម៉ូអាប់​: ដោយព្រោះ​អើរ​នៃ​ម៉ូអាប់​ត្រូវបាន​បំផ្លាញ​ក្នុង​មួយ​យប់ ម៉ូអាប់​វិនាស​ហើយ​! ដោយព្រោះ​គារនៃម៉ូអាប់​ត្រូវបាន​បំផ្លាញ​ក្នុង​មួយ​យប់ ម៉ូអាប់​វិនាស​ហើយ​!


មាន​និមិត្ត​ធ្ងន់ធ្ងរ​មួយ​ត្រូវបាន​ប្រកាស​ដល់​ខ្ញុំ​ថា​៖ “មនុស្ស​ក្បត់​កំពុងតែ​ក្បត់ មនុស្ស​បំផ្លាញ​កំពុងតែ​បំផ្លាញ​។ អេឡាំ​អើយ ចូរ​ឡើងទៅ​! មេឌី​អើយ ចូរ​ឡោមព័ទ្ធ​ទៅ​! យើង​បាន​បញ្ឈប់​អស់ទាំង​ការថ្ងូរ​របស់នាង​ហើយ”។


ជ្រលងភ្នំ​ដ៏ល្អបំផុត​របស់អ្នក​បាន​ពេញ​ដោយ​រទេះចម្បាំង ពលសេះ​ក៏​តម្រៀបគ្នា​នៅ​ខ្លោងទ្វារក្រុង​។