អេលាគីម សេបណា និងយ៉ូអា ក៏និយាយនឹងរ៉ាបសាកេថា៖ “សូមមានប្រសាសន៍នឹងពួកបាវបម្រើរបស់លោកជាភាសាអើរ៉ាមវិញ ពីព្រោះយើងខ្ញុំស្ដាប់បាន។ សូមកុំមានប្រសាសន៍នឹងយើងខ្ញុំជាភាសាយូដា ដាក់ត្រចៀករបស់ប្រជាជនដែលនៅលើកំពែងឡើយ”។
អេសាយ 22:20 - ព្រះគម្ពីរខ្មែរសាកល “នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើងមក គឺអេលាគីមកូនរបស់ហ៊ីលគីយ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ យើងនឹងហៅអេលាគីមជាកូនហ៊ីលគីយ៉ា ជាអ្នកបម្រើរបស់យើងមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើង ឲ្យមក គឺអេលាគីមជាកូនហ៊ីលគីយ៉ា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ អញនឹងហៅអេលាគីម ជាកូនហ៊ីលគីយ៉ា ជាអ្នកបំរើរបស់អញមក អាល់គីតាប នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើង ឲ្យមក គឺអេលាគីមជាកូនហ៊ីលគីយ៉ា |
អេលាគីម សេបណា និងយ៉ូអា ក៏និយាយនឹងរ៉ាបសាកេថា៖ “សូមមានប្រសាសន៍នឹងពួកបាវបម្រើរបស់លោកជាភាសាអើរ៉ាមវិញ ពីព្រោះយើងខ្ញុំស្ដាប់បាន។ សូមកុំមានប្រសាសន៍នឹងយើងខ្ញុំជាភាសាយូដា ដាក់ត្រចៀករបស់ប្រជាជនដែលនៅលើកំពែងឡើយ”។
រីឯអេលាគីមកូនរបស់ហ៊ីលគីយ៉ា ជាចៅហ្វាវាំង សេបណាជាព្រះរាជលេខា និងយ៉ូអាកូនរបស់អេសាភ ជាស្មៀនហ្លួង ក៏ត្រឡប់មកគាល់ហេសេគាវិញ ទាំងសម្លៀកបំពាក់រហែក ហើយទូលទ្រង់តាមពាក្យរបស់រ៉ាបសាកេ៕
ពេលនោះ អេលាគីមកូនរបស់ហ៊ីលគីយ៉ា ជាចៅហ្វាវាំង សេបណាជាព្រះរាជលេខា និងយ៉ូអាកូនរបស់អេសាភ ជាស្មៀនហ្លួង ក៏ចេញទៅជួបគាត់។
ទ្រង់ចាត់អេលាគីមជាចៅហ្វាវាំង សេបណាជាព្រះរាជលេខា និងពួកចាស់ទុំនៃបូជាចារ្យឲ្យទៅឯព្យាការីអេសាយកូនរបស់អ័ម៉ូស ទាំងដណ្ដប់ដោយក្រណាត់ធ្មៃ។