Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 36:11 - ព្រះគម្ពីរខ្មែរសាកល

11 អេលាគីម សេបណា និង​យ៉ូអា ក៏​និយាយ​នឹង​រ៉ាបសាកេ​ថា​៖ “សូម​មានប្រសាសន៍​នឹង​ពួក​បាវបម្រើ​របស់លោក​ជា​ភាសាអើរ៉ាម​វិញ ពីព្រោះ​យើងខ្ញុំ​ស្ដាប់បាន​។ សូម​កុំ​មានប្រសាសន៍​នឹង​យើងខ្ញុំ​ជា​ភាសាយូដា ដាក់​ត្រចៀក​របស់​ប្រជាជន​ដែល​នៅលើ​កំពែង​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឯ​អេលា‌គីម សេប‌ណា និង​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសា‌កេថា៖ «សូម​មាន​ប្រសាសន៍ ជា​ភាសា​អើរ៉ាម​មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា​មក​យើង​ខ្ញុំ ឲ្យ​ពួក​បណ្ដា‌ជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​នោះ លោក​អេលា‌គីម លោក​សេបណា និង​លោក​យ៉ូអា ពោល​ទៅ​កាន់​មេ‌ទ័ព​អាស្ស៊ីរី​ថា៖ «សូម​លោក​មេត្តា​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ជា​ភាសា​អើរ៉ាម​មក ដ្បិត​យើង​ខ្ញុំ​ស្ដាប់​ភាសា​លោក​បាន តែ​សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា ក្រែង​ប្រជា‌ជន​នៅ​តាម​កំពែង​ក្រុង​ឮ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​អេលា‌គីម សេបណា នឹង​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសាកេ​ថា សូម​មាន​ប្រសាសន៍ ជា​ភាសា​អើរ៉ាម​មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា​មក​យើង​ខ្ញុំ ឲ្យ​ពួក​បណ្តាជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ផង​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​នោះ លោក​អេលា‌គីម លោក​សេបណា និង​លោក​យ៉ូអា ពោល​ទៅ​កាន់​មេ‌ទ័ព​អាស្ស៊ីរី​ថា៖ «សូម​អ្នក​មេត្តា​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ជា​ភាសា​អើរ៉ាម​មក ដ្បិត​យើង​ខ្ញុំ​ស្ដាប់​ភាសា​អ្នក​បាន តែ​សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា ក្រែង​ប្រជា‌ជន​នៅ​តាម​កំពែង​ក្រុង​ឮ»។

សូមមើលជំពូក ចម្លង




អេសាយ 36:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​៖ “មក៍! ចូរ​ទៅ​រក​ចៅហ្វាវាំង​ម្នាក់​នេះ គឺ​សេបណា​ដែល​ត្រួត​លើ​រាជវាំង ហើយនិយាយថា​:


“នៅ​ថ្ងៃ​នោះ យើង​នឹង​ហៅ​អ្នកបម្រើ​របស់យើង​មក គឺ​អេលាគីម​កូន​របស់​ហ៊ីលគីយ៉ា​។


ប៉ុន្តែ​រ៉ាបសាកេ​តបថា​៖ “តើ​ចៅហ្វាយ​របស់យើង​បាន​ចាត់​យើង​ឲ្យមក ដើម្បី​និយាយ​ពាក្យ​ទាំងនេះ​ដល់​ចៅហ្វាយ​របស់អ្នក និង​ដល់​អ្នក​ឬ​? តើ​មិនមែន​ដល់​ពួក​មនុស្ស​ដែល​អង្គុយ​លើ​កំពែង ដែល​នឹង​ស៊ី​លាមក​របស់ខ្លួន ហើយ​ផឹក​ទឹកនោម​របស់ខ្លួន ជាមួយ​ពួកអ្នក​ទេ​ឬ​?”។


រួច​រ៉ាបសាកេ​ក៏​ឈរឡើង ហើយ​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ជា​ភាសាយូដា​ថា​៖ “ចូរ​ស្ដាប់​ព្រះរាជឱង្ការ​របស់​ស្ដេច​ដ៏ធំឧត្ដម គឺ​ស្ដេច​នៃ​អាស្ស៊ីរី​!


ជា​យុវជន​ដែល​ឥតមាន​ភាពខ្ចោះ​ណាមួយ​នៅលើ​ពួកគេ មាន​រូបឆោម​ល្អ ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​ប្រាជ្ញា ចេះ​ចំណេះដឹង មានការយល់ច្បាស់​ក្នុង​ចំណេះវិជ្ជា ហើយ​មាន​សមត្ថភាព​ឈរចាំបម្រើ​ក្នុង​រាជវាំង​របស់​ស្ដេច ដើម្បី​បង្រៀន​ពួកគេ​នូវ​អក្សរសាស្ដ្រ និង​ភាសា​របស់​ជនជាតិខាល់ដេ​។


ពួកខាល់ដេ​ទាំងនោះ​ក៏​ទូល​ស្ដេច ជា​ភាសាអើរ៉ាម​ថា​៖ “ព្រះរាជា​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​! សូម​ប្រាប់​សុបិន​នោះ​ដល់​បាវបម្រើ​របស់ទ្រង់​ចុះ នោះ​យើងខ្ញុំ​នឹង​បង្ហាញ​ការកាត់ស្រាយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម