Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 36:22 - ព្រះគម្ពីរខ្មែរសាកល

22 រីឯ​អេលាគីម​កូន​របស់​ហ៊ីលគីយ៉ា ជា​ចៅហ្វាវាំង សេបណា​ជា​ព្រះរាជលេខា និង​យ៉ូអា​កូន​របស់​អេសាភ ជា​ស្មៀនហ្លួង ក៏​ត្រឡប់មក​គាល់​ហេសេគា​វិញ ទាំង​សម្លៀកបំពាក់​រហែក ហើយ​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសាកេ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង និង​សេប‌ណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវ‌តារ គេ​វិល​មក​គាល់​ព្រះបាទ​ហេ‌សេ‌គា​វិញ ទាំង​អាវ​រហែក ក៏​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសា‌កេ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម‌រាជ​វាំង លោក​សេបណា ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​យ៉ូអា ជា​កូន​របស់​លោក​អេសាភ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ‌រាជា នាំ​គ្នា​វិល​ទៅ​គាល់​ព្រះ‌បាទ​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ទូល​ថ្វាយ​ព្រះ‌រាជា​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្ដេច​ស្រុក​អាស្ស៊ីរី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង នឹង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ គេ​វិល​មក​គាល់​ហេសេគា​វិញ ទាំង​អាវ​រហែក ក៏​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសាកេ​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​ស្តេច‌បរម‌រាជ​វាំង លោក​សេបណា ជា​ស្មៀន​ស្តេច ព្រម​ទាំង​លោក​យ៉ូអា ជា​កូន​របស់​លោក​អេសាភ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច នាំ​គ្នា​វិល​ទៅ​ជួប​ស្តេច​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ទូល​ជូន​ស្តេច​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្ដេច​ស្រុក​អាស្ស៊ីរី។

សូមមើលជំពូក ចម្លង




អេសាយ 36:22
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​៖ “មក៍! ចូរ​ទៅ​រក​ចៅហ្វាវាំង​ម្នាក់​នេះ គឺ​សេបណា​ដែល​ត្រួត​លើ​រាជវាំង ហើយនិយាយថា​:


“នៅ​ថ្ងៃ​នោះ យើង​នឹង​ហៅ​អ្នកបម្រើ​របស់យើង​មក គឺ​អេលាគីម​កូន​របស់​ហ៊ីលគីយ៉ា​។


ក៏ប៉ុន្តែ​យើង​នឹង​ធ្វើទុក្ខ​អើរាល នោះ​នាង​នឹង​មាន​ការថ្ងូរ និង​ការទួញសោក ហើយ​នាង​នឹង​បាន​ដូចជា​ចង្ក្រានអាសនា​ដល់​យើង​។


មើល៍! អ្នកខ្លាំងពូកែ​របស់ពួកគេ​ស្រែកឡើង​នៅតាម​ផ្លូវ ពួក​ទូត​នៃ​សន្តិភាព​យំសោក​យ៉ាងល្វីងជូរចត់​។


អេលាគីម សេបណា និង​យ៉ូអា ក៏​និយាយ​នឹង​រ៉ាបសាកេ​ថា​៖ “សូម​មានប្រសាសន៍​នឹង​ពួក​បាវបម្រើ​របស់លោក​ជា​ភាសាអើរ៉ាម​វិញ ពីព្រោះ​យើងខ្ញុំ​ស្ដាប់បាន​។ សូម​កុំ​មានប្រសាសន៍​នឹង​យើងខ្ញុំ​ជា​ភាសាយូដា ដាក់​ត្រចៀក​របស់​ប្រជាជន​ដែល​នៅលើ​កំពែង​ឡើយ”។


ពេលនោះ អេលាគីម​កូន​របស់​ហ៊ីលគីយ៉ា ជា​ចៅហ្វាវាំង សេបណា​ជា​ព្រះរាជលេខា និង​យ៉ូអា​កូន​របស់​អេសាភ ជា​ស្មៀនហ្លួង ក៏​ចេញទៅ​ជួប​គាត់​។


មហាបូជាចារ្យ​ក៏​ហែក​អាវវែង​របស់​ខ្លួន ហើយ​មានប្រសាសន៍ថា​៖ “អ្នកនេះ​និយាយប្រមាថព្រះ​ហើយ​! យើង​ត្រូវការ​សាក្សី​អី​ទៀត​? មើល៍! ឥឡូវនេះ​អស់លោក​ឮ​ពាក្យប្រមាថព្រះ​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម