ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 22:18 - ព្រះគម្ពីរខ្មែរសាកល

ហើយ​មូរ​អ្នក​ទុកយ៉ាងណែន គឺ​មូរ​អ្នក​ជា​ដុំ រួចបោះ​ទៅក្នុង​ទឹកដី​ធំទូលាយ​មួយ​! អ្នកដែលជា​សេចក្ដីអាម៉ាស់​ដល់​វង្សត្រកូល​នៃ​ចៅហ្វាយ​របស់ខ្លួន​អើយ អ្នក​នឹង​ស្លាប់​នៅ​ទីនោះ ហើយ​រទេះចម្បាំង​ដ៏រុងរឿង​របស់អ្នក​នឹង​នៅ​ទីនោះ​ដែរ​!’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​នឹង​រុំ​ឆ្វាក់​អ្នក​ជា​ពិត ហើយ​បោះ​អ្នក​ទៅ​ក្នុង​ស្រុក​មួយ​ធំ​ទូលាយ ដូច​ជា​គេ​បោះ​ដុំ​អំបោះ អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ គឺ​នៅ​ទី​នោះ​ហើយ​ដែល​មាន​រទេះ​ដ៏​រុងរឿង​របស់​អ្នក ឱ​អ្នក​ដែល​នាំ​ឲ្យ​ព្រះ‌រាជ‌វង្ស​នៃ​ចៅ‌ហ្វាយ​ខ្លួន​មាន​សេចក្ដី​ខ្មាស​អើយ"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​នឹង​បោះ​អ្នក​ឲ្យ​រមៀល ដូច​គេ​បោះ​កូន​គោល​នៅ​លើ​ដី​ដ៏​ធំ​ទូលាយ អ្នក​នឹង​ស្លាប់​លើ​ដី​នោះ ជា​មួយ​រថ​ដ៏​រុងរឿង​របស់​អ្នក ដ្បិត​អ្នក​បាន​បន្ថោក​វាំង​របស់​ម្ចាស់​អ្នក!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​នឹង​រុំ​ឆ្វាក់​ឯង​ជា​ពិត ហើយ​បោះ​ឯង​ទៅ​ក្នុង​ស្រុក​១​ធំ​ទូលាយ ដូច​ជា​គេ​បោះ​របុំ​អំបោះ ឯង​នឹង​ស្លាប់​នៅ​ទី​នោះ​វិញ គឺ​នៅ​ទី​នោះ ដែល​នឹង​មាន​រទេះ​ដ៏​រុងរឿង​របស់​ឯង ឱ​អ្នក​ដែល​នាំ​ឲ្យ​ព្រះ‌រាជ‌វង្ស​នៃ​ចៅហ្វាយ​ខ្លួន​មាន​សេចក្ដី​ខ្មាស​អើយ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​នឹង​បោះ​អ្នក​ឲ្យ​រមៀល ដូច​គេ​បោះ​កូន​គោល​នៅ​លើ​ដី​ដ៏​ធំ​ទូលាយ អ្នក​នឹង​ស្លាប់​លើ​ដី​នោះ ជា​មួយ​រទេះ​ដ៏​រុង‌រឿង​របស់​អ្នក ដ្បិត​អ្នក​បាន​បន្ថោក​វាំង​របស់​ចៅហ្វាយ​អ្នក!

សូមមើលជំពូក



អេសាយ 22:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ ព្រះ​នឹង​ផ្ដួលរំលំ​អ្នក​ជាដរាប ព្រះអង្គ​នឹង​ចាប់​អ្នក ហើយ​កន្ត្រាក់​អ្នក​ចេញ​ពី​រោង ព្រះអង្គ​នឹង​រម្លើង​អ្នក​ពី​ស្ថានមនុស្សរស់​។ សេឡា


ជាតិសាសន៍​នានា​នឹង​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ច្រើន ប៉ុន្តែ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​ពួកគេ នោះ​ពួកគេ​នឹង​រត់គេច​ទៅ​ឆ្ងាយ ក៏​នឹង​ត្រូវបាន​ដេញតាម​ដូចជា​អង្កាម​លើ​ភ្នំ​នៅមុខ​ខ្យល់ និង​ដូចជា​ដុំស្មៅ​នៅមុខ​ខ្យល់កួច​។


មើល៍! មនុស្សខ្លាំងពូកែ​អើយ ព្រះយេហូវ៉ា​នឹង​គ្រវែង​អ្នក​ចោលយ៉ាងខ្លាំង​។ ព្រះយេហូវ៉ា​នឹង​ចាប់​អ្នក​ជាប់