ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 14:22 - ព្រះគម្ពីរខ្មែរសាកល

នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “យើង​នឹង​ក្រោកឡើង​ទាស់នឹង​ពួកគេ ហើយ​កាត់​ឈ្មោះ និង​សំណល់ ព្រមទាំង​កូនចៅ និង​ពូជពង្ស ចេញ​ពី​បាប៊ីឡូន”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ​សំណល់​មនុស្ស ទាំង​កូន និង​ចៅ ចេញ​ពី​ក្រុង​បាប៊ី‌ឡូន» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង ប្រឆាំង​នឹង​ជន‌ជាតិ​បាប៊ី‌ឡូន យើង​នឹង​លុប​បំបាត់​ឈ្មោះ​បាប៊ី‌ឡូន ព្រម​ទាំង​ពូជ‌ពង្ស និង​ខ្សែ​ស្រឡាយ​របស់​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ នឹង​សំណល់​មនុស្ស ទាំង​កូននឹង​ចៅ ចេញ​ពី​ក្រុង​បាប៊ីឡូន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង ប្រឆាំង​នឹង​ជន‌ជាតិ​បាប៊ី‌ឡូន យើង​នឹង​លុប​បំបាត់​ឈ្មោះ​បាប៊ី‌ឡូន ព្រម​ទាំង​ពូជ‌ពង្ស និង​ខ្សែ​ស្រឡាយ​របស់​គេ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក



អេសាយ 14:22
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ជា​ព្រះបន្ទូល​បរិសុទ្ធ គឺដូចជា​ប្រាក់​ដែល​ត្រូវបាន​រំលាយ​ក្នុង​ឡ​ដី ហើយ​បន្សុទ្ធ​ប្រាំពីរដង​។


អនុស្សាវរីយ៍​អំពី​មនុស្ស​សុចរិត​ជា​ព្រះពរ រីឯ​ឈ្មោះ​របស់​មនុស្ស​អាក្រក់​នឹង​ស្អុយរលួយ​។


ពួកគេ​មក​ពី​ស្រុក​ឆ្ងាយ ពី​ចុងបំផុត​នៃ​ផ្ទៃមេឃ គឺ​ព្រះយេហូវ៉ា និង​អាវុធ​នៃ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​នឹងមក ដើម្បី​បំផ្លាញ​ផែនដី​ទាំងមូល​។


ហើយ​មើល៍! មាន​រទេះចម្បាំង ពលទាហាន និង​ពលសេះ​មួយគូ​ៗ​កំពុង​មក​!”។ នោះ​មាន​គេ​តប​ថា​៖ “រលំ​ហើយ​! បាប៊ីឡូន​បាន​រលំ​ហើយ​! អស់ទាំង​រូបឆ្លាក់​នៃ​បណ្ដា​ព្រះ​របស់នាង​បាន​បាក់បែក​នៅលើ​ដី​ហើយ”។


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នករាល់គ្នា ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖ “ដោយយល់ដល់​អ្នករាល់គ្នា យើង​នឹង​ចាត់​គេ​ឲ្យទៅ​បាប៊ីឡូន ហើយ​នាំ​ពួកគេ​ទាំងអស់​ចុះមក​ជា​ជនភៀសខ្លួន គឺ​នាំ​ជនជាតិខាល់ដេ​ចុះមក​តាម​នាវា​ដែលជា​ទីអរសប្បាយ​របស់ពួកគេ​។