អស់អ្នកដែលត្រូវគេរកឃើញនឹងត្រូវបានចាក់ទម្លុះ អស់អ្នកដែលត្រូវគេចាប់បាននឹងដួលដោយមុខដាវ។
អេសាយ 14:19 - ព្រះគម្ពីរខ្មែរសាកល រីឯអ្នកវិញ អ្នកត្រូវបានបោះចោលចេញពីផ្នូររបស់អ្នកដូចមែកដែលគួរឲ្យខ្ពើម ក៏ត្រូវបានគ្របបាំងដោយអ្នកដែលត្រូវគេសម្លាប់ ជាអ្នកដែលត្រូវគេចាក់ដោយដាវ ដែលធ្លាក់ទៅក្នុងរណ្ដៅសម្បូរថ្ម គឺដូចជាសាកសពដែលត្រូវគេជាន់ឈ្លី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នកវិញត្រូវបោះចោលទៅឆ្ងាយ ដូចជាមែកដែលគួរខ្ពើម គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសម្លាប់ ជាអ្នកដែលត្រូវគេចាក់ទម្លុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នកវិញ គេបានបោះសាកសពអ្នកចោលឆ្ងាយពីផ្នូរ គួរឲ្យខ្ពើម ដូចកូនដែលគេរំលូតចោល ឬដូចសាកសពដែលគេដើរជាន់។ មានសាកសពរបស់អស់អ្នកដែលគេ សម្លាប់ដោយមុខដាវនៅគរពីលើអ្នក ហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់ ទៅលើថ្មនៅបាតរណ្ដៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯងបានត្រូវបោះចោលចេញឆ្ងាយពីម៉ុងឯងទៅ ដូចជាមែកដែលគួរខ្ពើមវិញ គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសំឡាប់ ជាអ្នកដែលត្រូវគេចាក់ទំលុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង អាល់គីតាប ចំពោះអ្នកវិញ គេបានបោះសាកសពអ្នកចោលឆ្ងាយពីផ្នូរ គួរឲ្យខ្ពើម ដូចកូនដែលគេរំលូតចោល ឬដូចសាកសពដែលគេដើរជាន់។ មានសាកសពរបស់អស់អ្នកដែលគេ សម្លាប់ដោយមុខដាវនៅគរពីលើអ្នក ហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់ ទៅលើថ្មនៅបាតរណ្ដៅ។ |
អស់អ្នកដែលត្រូវគេរកឃើញនឹងត្រូវបានចាក់ទម្លុះ អស់អ្នកដែលត្រូវគេចាប់បាននឹងដួលដោយមុខដាវ។
អស់ទាំងស្ដេចនៃប្រជាជាតិនានា ពួកគេទាំងអស់គ្នាបានដេកលក់នៅក្នុងសិរីរុងរឿង គឺក្នុងផ្នូររបស់ពួកគេរៀងៗខ្លួន
អ្នកដែលត្រូវគេសម្លាប់ក្នុងពួកគេ នឹងត្រូវបានបោះចោល; ក្លិនស្អុយពីសាកសពទាំងនោះនឹងសាយឡើង ហើយភ្នំទាំងឡាយនឹងរលាយទៅដោយឈាមរបស់ពួកគេ។
ដោយហេតុនោះ ព្រះពិរោធរបស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ រួចព្រះអង្គបានលាតព្រះហស្តរបស់ព្រះអង្គទាស់នឹងពួកគេ ហើយវាយពួកគេ នោះភ្នំទាំងឡាយក៏រញ្ជួយ ហើយសាកសពរបស់ពួកគេបានត្រឡប់ដូចជាសំរាមនៅកណ្ដាលផ្លូវ។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គក៏នៅតែលាតចេញមកទៀត។