Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 14:18 - ព្រះគម្ពីរខ្មែរសាកល

18 អស់ទាំង​ស្ដេច​នៃ​ប្រជាជាតិ​នានា ពួកគេ​ទាំងអស់គ្នា​បាន​ដេកលក់​នៅក្នុង​សិរីរុងរឿង គឺ​ក្នុង​ផ្នូរ​របស់ពួកគេ​រៀងៗខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 អស់​ទាំង​ស្តេច​របស់​សាសន៍​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ដេក​នៅ​ក្នុង​ទី​រុងរឿង​នៃផ្នូរ​របស់​គេ​រៀង​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ស្ដេច​របស់​ប្រជា‌ជាតិ​នានា​សុទ្ធ​តែ​សម្រាក យ៉ាង​រុងរឿង ក្នុង​ផ្នូរ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​សព​នៃ​អស់​ទាំង​ស្តេច​របស់​សាសន៍​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ដេក​នៅ​ក្នុង​ទី​រុងរឿង​នា​ម៉ុង​របស់​គេ​រៀង​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ស្ដេច​របស់​ប្រជា‌ជាតិ​នានា​សុទ្ធ​តែ​សម្រាក យ៉ាង​រុង‌រឿង ក្នុង​ផ្នូរ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




អេសាយ 14:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ខ្លាច​កន្លែងខ្ពស់ និង​គ្រោះថ្នាក់​នៅតាម​ផ្លូវ​; រីឯ​ដើមអាល់ម៉ុង​ក៏​ចេញផ្កា កណ្ដូប​ក៏​អូសខ្លួន ហើយ​ចំណង់​ក៏​រសាយ​ទៅ​; នេះគឺដោយសារ​មនុស្ស​នឹង​ទៅ​រក​លំនៅ​អស់កល្បជានិច្ច​របស់ខ្លួន នោះ​ពួកអ្នក​កាន់ទុក្ខ​នឹង​ដើរចុះឡើង​តាម​ផ្លូវតូច​;


ប្រសិនបើ​មាន​មនុស្ស​ម្នាក់​បង្កើត​កូន​មួយរយ​នាក់ ហើយ​រស់នៅ​ច្រើន​ឆ្នាំ រហូតដល់​ថ្ងៃអាយុ​របស់គាត់​មាន​ច្រើន ប៉ុន្តែ​ចិត្ត​គាត់​មិន​ស្កប់ស្កល់​នឹង​ភាពមានពរ ហើយ​គ្មានអ្នកណា​បញ្ចុះសព​គាត់ នោះ​ខ្ញុំ​សូម​និយាយថា​៖ “កូនរលូត​ប្រសើរ​ជាង​អ្នកនោះ​ទៅទៀត​!”។


តើមនុស្សនេះឬ ដែល​ធ្វើឲ្យ​ពិភពលោក​បាន​ដូចជា​ទីរហោស្ថាន ហើយ​រំលំ​ទីក្រុង​នានា​របស់វា ដែល​មិន​លែង​ពួក​អ្នកទោស​ឲ្យ​ទៅ​ផ្ទះ​វិញ​នោះ​?’។


រីឯ​អ្នក​វិញ អ្នក​ត្រូវបាន​បោះចោល​ចេញពី​ផ្នូរ​របស់អ្នក​ដូច​មែក​ដែល​គួរឲ្យខ្ពើម ក៏ត្រូវបាន​គ្របបាំង​ដោយ​អ្នកដែល​ត្រូវគេ​សម្លាប់ ជា​អ្នកដែល​ត្រូវគេ​ចាក់​ដោយ​ដាវ ដែល​ធ្លាក់ទៅ​ក្នុង​រណ្ដៅ​សម្បូរ​ថ្ម គឺ​ដូចជា​សាកសព​ដែល​ត្រូវគេ​ជាន់ឈ្លី​។


‘តើ​អ្នក​មាន​ការ​អ្វី​នៅ​ទីនេះ ហើយ​តើ​អ្នក​មាន​នរណា​នៅ​ទីនេះ បានជា​អ្នក​ដាប់លុង​ផ្នូរ​សម្រាប់​ខ្លួន​នៅ​ទីនេះ​ដូច្នេះ​? អ្នក​បាន​ដាប់លុង​ផ្នូរ​របស់ខ្លួន​នៅ​កន្លែងខ្ពស់ គឺ​ចាំង​លំនៅ​សម្រាប់​ខ្លួន​នៅក្នុង​ថ្ម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម