Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 14:20 - ព្រះគម្ពីរខ្មែរសាកល

20 អ្នក​នឹង​ចូលរួម​ជាមួយ​ពួកគេ​នៅក្នុង​ការបញ្ចុះសព មិនបានទេ ពីព្រោះ​អ្នក​បាន​បំផ្លាញ​ទឹកដី​របស់អ្នក ហើយ​សម្លាប់​ប្រជាជន​របស់អ្នក​ផង​។ ពូជពង្ស​របស់​មនុស្ស​ធ្វើអាក្រក់ នឹង​មិន​ត្រូវបាន​ចេញឈ្មោះ​ជារៀងរហូត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អ្នក​នឹង​មិន​បាន​មូល​ទៅ​ជា‌មួយ​គេ​នៅ​ក្នុង​ផ្នូរ​ទេ ពី​ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក ហើយ​បាន​សម្លាប់​ប្រជាជន​របស់​អ្នក​ផង ឯ​ពូជ​នៃ​មនុស្ស​អាក្រក់ នឹងគ្មាន​អ្នក​ណា ចេញ​ឈ្មោះ​គេ​នៅ​អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 អ្នក​ពុំ​បាន​សម្រាក​នៅ​ក្នុង​ផ្នូរ ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក និង​សម្លាប់​ប្រជា‌រាស្ត្រ​របស់​អ្នក។ ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះ ពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯង​នឹង​មិន​បាន​មូល​ទៅ​ជា​មួយ​នឹង​គេ​នៅ​ក្នុង​ផ្នូរ​ទេ ពី​ព្រោះ​ឯង​បាន​បំផ្លាញ​ស្រុក​របស់​ឯង ហើយ​បាន​សំឡាប់​ប្រជា‌ជន​របស់​ឯង​ផង ឯ​ពូជ​នៃ​មនុស្ស​អាក្រក់ នឹង​ឥត​មាន​អ្នក​ណា​ចេញ​ឈ្មោះ​គេ​នៅ​អស់‌កល្ប‌ជានិច្ច។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ្នក​ពុំ​បាន​សម្រាក​នៅ​ក្នុង​ផ្នូរ​ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក និង​សម្លាប់​ប្រជា‌រាស្ត្រ​របស់​អ្នក។ ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះ ពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




អេសាយ 14:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ពូជពង្ស​របស់គេ​ត្រូវបាន​កាត់ចេញ ទាំង​ឲ្យ​ឈ្មោះ​របស់គេ​ត្រូវបាន​លុបចេញ​ពី​ជំនាន់​ក្រោយ​ដែរ​។


ព្រះករុណា​នឹង​បំផ្លាញ​កូនចៅ​របស់ពួកគេ​ពី​ផែនដី គឺ​បំផ្លាញ​ពូជពង្ស​របស់ពួកគេ​ពីចំណោម​មនុស្សលោក​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ព្រះអង្គ​មិន​បោះបង់ចោល​វិសុទ្ធជន​របស់ព្រះអង្គ​ឡើយ​; ពួកគេ​ត្រូវបាន​ថែរក្សា​ជារៀងរហូត រីឯ​ពូជពង្ស​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។


ប្រសិនបើ​មាន​មនុស្ស​ម្នាក់​បង្កើត​កូន​មួយរយ​នាក់ ហើយ​រស់នៅ​ច្រើន​ឆ្នាំ រហូតដល់​ថ្ងៃអាយុ​របស់គាត់​មាន​ច្រើន ប៉ុន្តែ​ចិត្ត​គាត់​មិន​ស្កប់ស្កល់​នឹង​ភាពមានពរ ហើយ​គ្មានអ្នកណា​បញ្ចុះសព​គាត់ នោះ​ខ្ញុំ​សូម​និយាយថា​៖ “កូនរលូត​ប្រសើរ​ជាង​អ្នកនោះ​ទៅទៀត​!”។


វេទនា​ហើយ​! ប្រជាជាតិ​ដែល​ពេញដោយបាប ប្រជាជន​ដែល​មាន​សេចក្ដីទុច្ចរិត​ធ្ងន់ធ្ងរ ជា​ពូជពង្ស​ដែល​ធ្វើអាក្រក់ ជា​កូនចៅ​ដែល​ខូចអាក្រក់​! ពួកគេ​បាន​បោះបង់ចោល​ព្រះយេហូវ៉ា ពួកគេ​បាន​មើលងាយ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ពួកគេ​បាន​បែរខ្នង​ដាក់ព្រះអង្គ​។


យ៉ាងណាមិញ ព្រះអង្គ​ក៏​មានប្រាជ្ញា​ដែរ ព្រះអង្គ​នឹង​នាំ​មហន្តរាយ​មក ក៏​មិន​ដក​ព្រះបន្ទូល​របស់អង្គទ្រង់​វិញ​ឡើយ គឺ​ព្រះអង្គ​នឹង​ក្រោកឡើង​ទាស់នឹង​វង្សត្រកូល​របស់​អ្នកដែល​ធ្វើអាក្រក់ ហើយ​ទាស់នឹង​អ្នកជួយ​របស់​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​មិន​អរសប្បាយ​ចំពោះ​មនុស្សកំលោះ​របស់ពួកគេ​ឡើយ ក៏​មិន​អាណិតមេត្តា​កូនកំព្រា​របស់ពួកគេ និង​ស្ត្រីមេម៉ាយ​របស់ពួកគេ​ដែរ ពីព្រោះ​ពួកគេ​ទាំងអស់គ្នា​មិនគោរពព្រះ ហើយ​ជា​មនុស្ស​ធ្វើអាក្រក់ គ្រប់ទាំង​មាត់​ក៏​និយាយ​សេចក្ដីឆោតល្ងង់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម