ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 14:17 - ព្រះគម្ពីរខ្មែរសាកល

តើមនុស្សនេះឬ ដែល​ធ្វើឲ្យ​ពិភពលោក​បាន​ដូចជា​ទីរហោស្ថាន ហើយ​រំលំ​ទីក្រុង​នានា​របស់វា ដែល​មិន​លែង​ពួក​អ្នកទោស​ឲ្យ​ទៅ​ផ្ទះ​វិញ​នោះ​?’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លោកីយ រលីង​ដូច​ជា​សមុទ្រ​ខ្សាច់ ព្រម​ទាំង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ឥត​ដែល​លែង​ពួក​ឈ្លើយ ឲ្យ​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ​នោះ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រម​ទាំង​ធ្វើ​ឲ្យ​ពិភព​លោក​ក្លាយ​ទៅ​ជា ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ និង​កម្ទេច​ទីក្រុង​នានា ហើយ​មិន​ដែល​ដោះ​លែង​ឈ្លើយ​សឹក ទាល់​តែ​សោះ​នុ៎ះ?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លោកីយ​រលីង​ដូច​ជា​សមុទ្រ​ខ្សាច់ ព្រម​ទាំង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ឥត​ដែល​លែង​ពួក​ឈ្លើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ព្រម​ទាំង​ធ្វើ​ឲ្យ​ពិភព​លោក​ក្លាយ​ទៅ​ជា ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ និង​កំទេច​ទីក្រុង​នានា ហើយ​មិន​ដែល​ដោះ​លែង​ឈ្លើយ​សឹក ទាល់​តែ​សោះ​នុ៎ះ?”។

សូមមើលជំពូក



អេសាយ 14:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកដែល​ឃើញ​អ្នក នឹង​សម្លឹងមើល​ទៅ​អ្នក ហើយ​រិះគិត​អំពី​អ្នក​ថា​: ‘តើ​មនុស្ស​នេះ​ឬ ដែល​ធ្វើឲ្យ​ផែនដី​ភ័យញ័រ ដែល​ធ្វើឲ្យ​អាណាចក្រ​ទាំងឡាយ​រញ្ជួយ​នោះ​?


អស់ទាំង​ស្ដេច​នៃ​ប្រជាជាតិ​នានា ពួកគេ​ទាំងអស់គ្នា​បាន​ដេកលក់​នៅក្នុង​សិរីរុងរឿង គឺ​ក្នុង​ផ្នូរ​របស់ពួកគេ​រៀងៗខ្លួន


យើង​បាន​ដាស់​ស៊ីរូស​ឡើង​ដោយ​សេចក្ដីសុចរិត ព្រមទាំង​តម្រង់​គ្រប់ទាំង​ផ្លូវ​របស់គាត់​។ គាត់​នឹង​សង់​ទីក្រុង​របស់យើង​ឡើងវិញ ហើយ​ដោះលែង​ជនជម្លៀស​របស់យើង មិនមែន​ដើម្បី​ប្រាក់ចំណូល​ទេ ក៏​មិនមែន​ដើម្បី​រង្វាន់​ដែរ”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ មានបន្ទូល​ដូច្នេះ​ហើយ​។


តើ​មិនមែន​ជា​ការតមអាហារ​យ៉ាងនេះ​ទេ​ឬ ដែល​យើង​ជ្រើសរើសយក​? គឺ​ដោះ​ច្រវាក់​នៃ​សេចក្ដីអាក្រក់ ស្រាយ​ចំណង​នឹម ហើយ​ដោះលែង​អ្នកដែល​ត្រូវបាន​សង្កត់សង្កិន​ឲ្យ​មានសេរីភាព ព្រមទាំង​បំបាក់​គ្រប់ទាំង​នឹម​ផង​។


បណ្ដា​ទីក្រុង​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​ក្លាយជា​ទីរហោស្ថាន​; ស៊ីយ៉ូន​បាន​ក្លាយជា​ទីរហោស្ថាន យេរូសាឡិម​បាន​ក្លាយជា​ទីស្ងាត់ជ្រងំ​។