Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 58:6 - ព្រះគម្ពីរខ្មែរសាកល

6 តើ​មិនមែន​ជា​ការតមអាហារ​យ៉ាងនេះ​ទេ​ឬ ដែល​យើង​ជ្រើសរើសយក​? គឺ​ដោះ​ច្រវាក់​នៃ​សេចក្ដីអាក្រក់ ស្រាយ​ចំណង​នឹម ហើយ​ដោះលែង​អ្នកដែល​ត្រូវបាន​សង្កត់សង្កិន​ឲ្យ​មានសេរីភាព ព្រមទាំង​បំបាក់​គ្រប់ទាំង​នឹម​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​យើង​ពេញ​ចិត្ត​ទេ​ឬ គឺ​ឲ្យ​ដោះ​ច្រវាក់ ដែល​អ្នក​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​អ្នក​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​អ្នក​បាន​សង្កត់‌សង្កិន បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស ដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញ ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ឲ្យ​មាន​សេរី‌ភាព​ឡើង​វិញ ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺ​ឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់‌សង្កិន​បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស ដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញ ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ឲ្យ​មាន​សេរី‌ភាព​ឡើង​វិញ ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង




អេសាយ 58:6
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​រំដោះ​ពួកអ្នកដែល​ត្រូវបាន​នាំទៅ​រក​សេចក្ដីស្លាប់ ហើយ​រារាំង​ពួកអ្នកដែល​ដើរទ្រេតទ្រោត​ទៅរក​ទីពិឃាត​។


ចូរ​រៀនឲ្យចេះ​ធ្វើល្អ ចូរ​ស្វែងរក​សេចក្ដីយុត្តិធម៌ ចូរ​កែតម្រង់​អ្នកសង្កត់សង្កិនគេ ចូរ​រកយុត្តិធម៌​ឲ្យ​កូនកំព្រា ហើយ​កាន់ក្ដី​ឲ្យ​ស្ត្រីមេម៉ាយ​ផង”។


អ្នកដែល​ដើរ​ក្នុង​សេចក្ដីយុត្តិធម៌ ហើយ​និយាយ​សេចក្ដីទៀងត្រង់ ជា​អ្នកដែល​បដិសេធ​កម្រៃទុច្ចរិត​ពី​ការសង្កត់សង្កិន ជា​អ្នកដែល​រា​ដៃ​មិន​ទទួល​សំណូក ជា​អ្នកដែល​ខ្ទប់​ត្រចៀក​របស់ខ្លួន​មិន​ស្ដាប់​ការបង្ហូរឈាម ហើយ​បិទ​ភ្នែក​របស់ខ្លួន​មិន​មើល​ទៅ​ការ​អាក្រក់


ចូរឲ្យ​មនុស្ស​អាក្រក់​បោះបង់​ផ្លូវ​របស់ខ្លួន​ចោល ចូរឲ្យ​មនុស្ស​ទុច្ចរិត​បោះបង់​គំនិត​របស់ខ្លួន​ចោល ហើយ​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះយេហូវ៉ា​វិញ នោះ​ព្រះអង្គ​នឹង​អាណិតមេត្តា​ពួកគេ ក៏​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះ​របស់ពួកយើង​វិញ ដ្បិត​ព្រះអង្គ​នឹង​លើកលែងទោស​ជាបរិបូរ​។


បើធ្វើដូច្នេះ ពេល​អ្នក​ស្រែកហៅ ព្រះយេហូវ៉ា​នឹង​ឆ្លើយតប ពេល​អ្នក​ស្រែករកជំនួយ ព្រះអង្គ​នឹង​មានបន្ទូលថា​: ‘មើល៍! យើង​នៅទីនេះ’។ ប្រសិនបើ​អ្នក​ដក​នឹម ការចង្អុលដាក់គេ និង​ការ​ពោល​ពាក្យទុច្ចរិត ចេញ​ពី​កណ្ដាលចំណោម​អ្នក


ដូច្នេះ ព្រះរាជា​អើយ សូមឲ្យ​សេចក្ដីប្រឹក្សា​របស់ខ្ញុំព្រះបាទ​បាន​គាប់ព្រះទ័យ​ដល់​ព្រះករុណា​ផង គឺ​សូម​ព្រះករុណា​ផ្ដាច់​បាប​របស់ព្រះករុណា​ចេញ​ដោយ​ការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំង​ផ្ដាច់​អំពើទុច្ចរិត​របស់ព្រះករុណា​ចេញ​ដោយ​មេត្តា​ដល់​អ្នកដែលរងទុក្ខ ក្រែងលោ​សេចក្ដីសុខស្រួល​របស់ព្រះករុណា​បាន​យូរអង្វែង”។


“ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ​ថា​: ‘ចូរឲ្យ​ម្នាក់ៗ​អនុវត្ត​ការកាត់ក្ដី​ដ៏ពិតត្រង់ ហើយ​សម្ដែង​សេចក្ដីសប្បុរស និង​សេចក្ដីមេត្តា​ដល់​បងប្អូន​របស់ខ្លួន​ចុះ​។


ដ្បិត​ខ្ញុំ​ឃើញថា អ្នក​ស្ថិតនៅ​ក្នុង​ជាតិល្វីង​នៃ​ទឹកប្រមាត់ និង​ចំណង​នៃ​សេចក្ដីទុច្ចរិត”។


អស់អ្នកដែល​នៅ​ក្រោម​នឹម​ជា​បាវបម្រើ ត្រូវ​ចាត់ទុក​ចៅហ្វាយ​របស់ខ្លួន​ថា​ស័ក្ដិសម​នឹង​ទទួល​កិត្តិយស​គ្រប់យ៉ាង ដើម្បីកុំឲ្យ​ព្រះនាម​របស់​ព្រះ និង​សេចក្ដីបង្រៀន ត្រូវបាន​ប្រមាថ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម