ដ្បិតព្រះទ្រង់ជ្រាបថា ថ្ងៃណាដែលពួកអ្នកហូបពីវា ភ្នែករបស់ពួកអ្នកនឹងត្រូវបានបើក ហើយពួកអ្នកនឹងបានដូចជាព្រះ គឺដឹងល្អអាក្រក់ផង”។
អេសាយ 14:14 - ព្រះគម្ពីរខ្មែរសាកល អញនឹងឡើងទៅលើកន្លែងខ្ពស់នៃពពក អញនឹងប្រដូចខ្លួនទៅនឹងព្រះដ៏ខ្ពស់បំផុត’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងឡើងទៅផុតទីខ្ពស់នៃពពក យើងនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងឡើងទៅលើ ខ្ពស់ជាងពពកទៅទៀត យើងនឹងបានដូចព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត អាល់គីតាប យើងនឹងឡើងទៅលើ ខ្ពស់ជាងពពកទៅទៀត យើងនឹងបានដូចអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត”។ |
ដ្បិតព្រះទ្រង់ជ្រាបថា ថ្ងៃណាដែលពួកអ្នកហូបពីវា ភ្នែករបស់ពួកអ្នកនឹងត្រូវបានបើក ហើយពួកអ្នកនឹងបានដូចជាព្រះ គឺដឹងល្អអាក្រក់ផង”។
នេះជាទំនាយស្ដីអំពីទីរហោស្ថាននៅក្បែរសមុទ្រ: ដូចដែលខ្យល់កួចនៅណេកិបបក់មកពីទីរហោស្ថានយ៉ាងណា វានឹងមកពីដែនដីដ៏គួរឲ្យខ្លាចយ៉ាងនោះដែរ។
“កូនស្រីក្រមុំបាប៊ីឡូនអើយ ចូរចុះមក ហើយអង្គុយក្នុងធូលីដី! កូនស្រីខាល់ដេអើយ ចូរអង្គុយនៅលើដីដោយគ្មានបល្ល័ង្ក! ដ្បិតគេនឹងលែងហៅអ្នកថាទន់ភ្លន់ និងល្អប្រណិតទៀតហើយ។
អ្នកដែលត្រេកត្រអាលនឹងការសប្បាយ ដែលរស់នៅដោយសុខដុមរមនាអើយ អ្នកនិយាយក្នុងចិត្តថា: ‘គឺអញហ្នឹងហើយ គ្មានអ្នកណាក្រៅពីអញឡើយ។ អញនឹងមិនអង្គុយជាស្ត្រីមេម៉ាយឡើយ ក៏មិនស្គាល់ការបាត់បង់កូនដែរ’។ ដូច្នេះឥឡូវនេះ ចូរស្ដាប់សេចក្ដីនេះចុះ:
“ស្ដេចនោះនឹងធ្វើតាមអំពើចិត្ត ក៏នឹងតម្កើងខ្លួនឡើង ហើយលើកខ្លួនឡើងលើអស់ទាំងព្រះ ព្រមទាំងនិយាយអាក្រក់ក្រៃលែងទាស់នឹងព្រះលើអស់ទាំងព្រះ។ ទ្រង់នឹងចម្រើនឡើង រហូតដល់សេចក្ដីក្រេវក្រោធបានបញ្ចប់ ដ្បិតអ្វីដែលត្រូវបានកំណត់ នឹងត្រូវបានបំពេញឲ្យសម្រេច។
ទ្រង់នឹងមិនយកចិត្តទុកដាក់ចំពោះបណ្ដាព្រះនៃដូនតារបស់ទ្រង់ ឬចំពោះព្រះដែលមនុស្សស្រីប្រាថ្នាចង់បាននោះទេ ក៏មិនយកចិត្តទុកដាក់ចំពោះព្រះណាមួយឡើយ ពីព្រោះទ្រង់នឹងលើកខ្លួនឡើងលើអ្វីៗទាំងអស់។
វានឹងប្រឆាំង ហើយលើកតម្កើងខ្លួនឲ្យខ្ពស់ជាងអ្វីៗទាំងអស់ដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំ រហូតដល់វាអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះ។