វេទនាហើយ! សូរគឹកកងរបស់ប្រជាជាតិទាំងឡាយដែលគ្រហឹមដូចសមុទ្រគ្រហឹម! សូរសន្ធឹករបស់ជាតិសាសន៍នានាស្រែករំពងដូចសូរសន្ធឹកនៃទឹកដ៏ខ្លាំងក្លា!
អេសាយ 13:4 - ព្រះគម្ពីរខ្មែរសាកល ន៏ សូរគឹកកងនៅលើភ្នំ ដូចជាប្រជាជាតិដ៏ច្រើន! ន៏ សូរសន្ធឹករបស់អាណាចក្រនានា និងប្រជាជាតិទាំងឡាយផ្ដុំគ្នា! ព្រះយេហូវ៉ានៃពលបរិវារកំពុងប្រមូលផ្ដុំពលទ័ពសម្រាប់ចម្បាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានឮសូរគឹកកងរបស់មនុស្សកកកុញនៅលើភ្នំ គឺជាសូរដូចជាប្រជាជាតិយ៉ាងធំ ជាសូរអ៊ឹកធឹករបស់នគរនៃសាសន៍ទាំងប៉ុន្មានប្រជុំគ្នា គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គកំពុងតែត្រួតត្រាមើលពលទ័ពសម្រាប់ចូលច្បាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្ដាប់ស្នូរសន្ធឹកដ៏គគ្រឹកគគ្រេងនៅតាមភ្នំ ដូចសំឡេងមហាជនយ៉ាងច្រើនកុះករ គឺជាសំឡេងរបស់ប្រជាជាតិនៃរាជាណាចក្រ ជាច្រើនឥតគណនាដែលមកជួបជុំគ្នា។ ព្រះអម្ចាស់នៃពិភពទាំងមូល ត្រួតពលដែលត្រៀមខ្លួនទៅច្បាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានឮសូរគឹកកងរបស់មនុស្សកកកុញនៅលើភ្នំ គឺជាសូរដូចជាប្រជាជាតិយ៉ាងធំ ជាសូរអ៊ឹកធឹករបស់នគរនៃសាសន៍ទាំងប៉ុន្មានប្រជុំគ្នា គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់កំពុងតែត្រួតត្រាមើលពលទ័ពសំរាប់ចូលច្បាំង អាល់គីតាប ចូរស្ដាប់ស្នូរសន្ធឹកដ៏គគ្រឹកគគ្រេងនៅតាមភ្នំ ដូចសំឡេងមហាជនយ៉ាងច្រើនកុះករ គឺជាសំឡេងរបស់ប្រជាជាតិនៃរាជាណាចក្រ ជាច្រើនឥតគណនាដែលមកជួបជុំគ្នា។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ត្រួតពលដែលត្រៀមខ្លួនទៅច្បាំង។ |
វេទនាហើយ! សូរគឹកកងរបស់ប្រជាជាតិទាំងឡាយដែលគ្រហឹមដូចសមុទ្រគ្រហឹម! សូរសន្ធឹករបស់ជាតិសាសន៍នានាស្រែករំពងដូចសូរសន្ធឹកនៃទឹកដ៏ខ្លាំងក្លា!
ចូរឲ្យអ្នកទាំងអស់គ្នាប្រមូលគ្នា ហើយស្ដាប់ចុះ! ក្នុងចំណោមព្រះទាំងនោះ តើមានអ្នកណាបានប្រកាសអំពីការទាំងនោះ? ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ម្នាក់នេះ; គាត់នឹងបំពេញឲ្យសម្រេចនូវសេចក្ដីប្រាថ្នារបស់ព្រះអង្គទាស់នឹងបាប៊ីឡូន ហើយដើមដៃរបស់គាត់ក៏ប្រឆាំងនឹងជនជាតិខាល់ដេ។
ព្រះអង្គបានលើកទង់សញ្ញាសម្រាប់បណ្ដាប្រជាជាតិដែលនៅឆ្ងាយ ហើយបានហួចហៅពួកគេពីចុងបំផុតនៃផែនដី នោះមើល៍! ពួកគេក៏ប្រញាប់ប្រញាល់មកយ៉ាងលឿន។
នៅថ្ងៃនោះ ពួកគេគ្រហឹមដាក់អ៊ីស្រាអែល ដូចជាសូរសន្ធឹកនៃសមុទ្រ។ បើអ្នកណាមើលទៅទឹកដីនោះ នោះមើល៍! មានតែភាពងងឹត និងទុក្ខវេទនា សូម្បីតែពន្លឺនឹងទៅជាងងឹតដោយពពក៕
ដោយហេតុនេះ គ្រោះកាចដែលនាងត្រូវទទួល គឺសេចក្ដីស្លាប់ ទុក្ខព្រួយ និងទុរ្ភិក្ស នឹងមកដល់ក្នុងមួយថ្ងៃ នាងនឹងត្រូវបានដុតចោលដោយភ្លើង ដ្បិតព្រះអម្ចាស់ជាព្រះដែលជំនុំជម្រះនាង ទ្រង់ខ្លាំងពូកែ”។