Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 5:30 - ព្រះគម្ពីរខ្មែរសាកល

30 នៅ​ថ្ងៃ​នោះ ពួកគេ​គ្រហឹម​ដាក់​អ៊ីស្រាអែល ដូចជា​សូរសន្ធឹក​នៃ​សមុទ្រ​។ បើ​អ្នកណា​មើល​ទៅ​ទឹកដី​នោះ នោះ​មើល៍! មានតែ​ភាពងងឹត និង​ទុក្ខវេទនា សូម្បីតែ​ពន្លឺ​នឹង​ទៅជាងងឹត​ដោយ​ពពក​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 នៅ​គ្រា​នោះ គេ​នឹង​គ្រហឹម​ដាក់​ពួក​អ្នក​ទាំង​នោះ​ឲ្យ​ឮ ដូច​ជា​សូរ​គ្រាំ‌គ្រេង​នៃ​សមុទ្រ ហើយ​បើ​អ្នក​ណា​មើល​ទៅ​ក្នុង​ស្រុក នោះ​នឹង​ឃើញ​មាន​តែ​ងងឹត និង​សេចក្ដី​វេទនា​ទទេ ហើយ​ពន្លឺ​ដែល​នៅ​លើ​មេឃ នឹងងងឹត​សូន្យ​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ក៏​ប៉ុន្តែ នៅ​គ្រា​នោះ នឹង​មាន​ឮ​សន្ធឹក​ដូច​ស្នូរ​សមុទ្រ បក់​បោក​មក​លើ​ប្រជា‌ជាតិ​នេះ។ ពេល​ក្រឡេក​មើល​ស្រុក​នោះ គេ​ឃើញ​មាន​សុទ្ធ​តែ​ភាព​ងងឹត និង​ការ​ឈឺ​ចាប់ ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃ ឲ្យ​ប្រែ​ទៅ​ជា​ងងឹត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 នៅ​គ្រា​នោះ គេ​នឹង​គ្រហឹម​ដាក់​ពួក​អ្នក​ទាំង​នោះ​ឲ្យ​ឮ ដូច​ជា​សូរ​គ្រាំ‌គ្រេង​នៃ​សមុទ្រ ហើយ​បើ​អ្នក​ណា​មើល​ទៅ​ក្នុង​ស្រុក នោះ​នឹង​ឃើញ​មាន​តែ​ងងឹត នឹង​សេចក្ដី​វេទនា​ទទេ ហើយ​ពន្លឺ​ដែល​នៅ​លើ​មេឃ​នឹង​ងងឹត​សូន្យ​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ក៏​ប៉ុន្តែ នៅ​គ្រា​នោះ នឹង​មាន​ឮ​សន្ធឹក​ដូច​ស្នូរ​សមុទ្រ បក់​បោក​មក​លើ​ប្រជា‌ជាតិ​នេះ។ ពេល​ក្រឡេក​មើល​ស្រុក​នោះ គេ​ឃើញ​មាន​សុទ្ធ​តែ​ភាព​ងងឹត និង​ការ​ឈឺ​ចាប់ ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃ ឲ្យ​ប្រែ​ទៅ​ជា​ងងឹត​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 5:30
24 ការដាក់ឲ្យឆ្លើយតបគ្នា  

មុនពេល​ព្រះអាទិត្យ ពន្លឺ ព្រះចន្ទ និង​ផ្កាយ មិនទាន់​ប្រែជាងងឹតសូន្យ ហើយ​ពពក​ត្រឡប់មកវិញ​ក្រោយពី​ភ្លៀង​។


ផ្កាយ​នៅ​លើមេឃ និង​ហ្វូងតារា​របស់វា នឹង​លែង​បញ្ចេញ​ពន្លឺ​; ព្រះអាទិត្យ​នឹង​ងងឹត​នៅពេល​រះឡើង ព្រះចន្ទ​នឹង​មិន​បញ្ចេញ​ពន្លឺ​ឡើយ​។


ន៏ សូរគឹកកង​នៅលើ​ភ្នំ ដូចជា​ប្រជាជាតិ​ដ៏ច្រើន​! ន៏ សូរសន្ធឹក​របស់​អាណាចក្រ​នានា និង​ប្រជាជាតិ​ទាំងឡាយ​ផ្ដុំគ្នា​! ព្រះយេហូវ៉ា​នៃ​ពលបរិវារ​កំពុង​ប្រមូលផ្ដុំ​ពលទ័ព​សម្រាប់​ចម្បាំង​។


វេទនា​ហើយ​! សូរគឹកកង​របស់​ប្រជាជាតិ​ទាំងឡាយ​ដែល​គ្រហឹម​ដូច​សមុទ្រ​គ្រហឹម​! សូរសន្ធឹក​របស់​ជាតិសាសន៍​នានា​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ខ្លាំងក្លា​!


នេះជា​ទំនាយ​ស្ដីអំពី​បណ្ដា​សត្វ​នៅ​ណេកិប​: គេ​លើក​ទ្រព្យសម្បត្តិ​របស់គេ​ដាក់​លើ​ខ្នង​កូនលា ហើយ​លើក​រតនសម្បត្តិ​របស់គេ​ដាក់​លើ​បូក​អូដ្ឋ ឆ្លងកាត់​ទឹកដី​នៃ​ទុក្ខវេទនា និង​ទុក្ខព្រួយ ដែល​មាន​សិង្ហញី និង​សិង្ហឈ្មោល ដែល​មាន​ពស់វែក និង​ពស់ភ្លើង​ដែល​ហោះ ទៅកាន់​ប្រជាជន​ដែល​មិនមែន​ជាប្រយោជន៍​។


ហេតុនេះហើយបានជា​សេចក្ដីយុត្តិធម៌​នៅឆ្ងាយ​ពី​យើងខ្ញុំ ហើយ​សេចក្ដីសុចរិត​ក៏​មិន​តាមទាន់​យើងខ្ញុំ​; យើងខ្ញុំ​រំពឹងចាំ​ពន្លឺ ប៉ុន្តែ​មើល៍! មាន​ភាពងងឹត​ទៅវិញ យើងខ្ញុំ​រំពឹងចាំ​ភាពត្រចះត្រចង់ ប៉ុន្តែ​យើងខ្ញុំ​ដើរ​ក្នុង​ភាពងងឹតសូន្យ​ទៅវិញ​។


រួច​ពួកគេ​មើល​ទៅ​ផែនដី​វិញ នោះ​មើល៍! មានតែ​ទុក្ខវេទនា សេចក្ដីងងឹត និង​ភាពខ្មៅងងឹត​នៃ​ទុក្ខព្រួយ​! ហើយ​ពួកគេ​នឹង​ត្រូវបាន​បណ្ដេញ​ទៅក្នុង​ភាពងងឹតសូន្យ​៕


“ក្រោយពី​ទុក្ខវេទនា​នៃ​គ្រានោះ​ភ្លាម ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក’។


ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីប្រាំមួយ​ចេញ នោះ​​មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង‍កើតឡើង ហើយ​ព្រះអាទិត្យ​ប្រែជា​ខ្មៅ​ដូច​ក្រណាត់ធ្មៃ​ធ្វើពីរោម រីឯ​ព្រះចន្ទ​ទាំងមូល​ក៏​ប្រែជា​ដូច​ឈាម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម