រីឯកូនស្រីស៊ីយ៉ូនត្រូវបានទុកចោល ដូចជារោងនៅចម្ការទំពាំងបាយជូរ ដូចជាខ្ទមនៅចម្ការត្រសក់ ដូចជាទីក្រុងដែលត្រូវបានឡោមព័ទ្ធ។
អេសាយ 10:32 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅថ្ងៃនោះ អាស្ស៊ីរីនឹងនៅឈរនៅណូប គេនឹងគ្រវីកណ្ដាប់ដៃដាក់ភ្នំនៃកូនស្រីស៊ីយ៉ូន គឺទីទួលនៃយេរូសាឡិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនេះឯង ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន គឺភ្នំនៃក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន គឺគំរាមកំហែងក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនេះឯង ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន គឺភ្នំនៃក្រុងយេរូសាឡិម អាល់គីតាប នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន គឺគំរាមកំហែងក្រុងយេរូសាឡឹម។ |
រីឯកូនស្រីស៊ីយ៉ូនត្រូវបានទុកចោល ដូចជារោងនៅចម្ការទំពាំងបាយជូរ ដូចជាខ្ទមនៅចម្ការត្រសក់ ដូចជាទីក្រុងដែលត្រូវបានឡោមព័ទ្ធ។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ មានបន្ទូលដូច្នេះថា៖ “ប្រជារាស្ត្ររបស់យើងដែលរស់នៅស៊ីយ៉ូនអើយ កុំខ្លាចអាស្ស៊ីរីឡើយ ទោះបីជាពួកគេវាយអ្នកដោយរំពាត់ ហើយលើកដំបងរបស់ពួកគេឡើងទាស់នឹងអ្នក ដូចរបៀបជនជាតិអេហ្ស៊ីបក៏ដោយ។
ព្រះយេហូវ៉ានឹងធ្វើឲ្យឈូងសមុទ្រអេហ្ស៊ីបរីងស្ងួត ហើយគ្រវីព្រះហស្តរបស់ព្រះអង្គទៅលើទន្លេធំដោយខ្យល់ដ៏ខ្លាំងរបស់ព្រះអង្គ ក៏នឹងវាយទន្លេនោះឲ្យចេញជាដៃទន្លេប្រាំពីរ ដើម្បីឲ្យដើរកាត់បានដោយពាក់ស្បែកជើង។
ចូរលើកទង់សញ្ញាមួយនៅលើភ្នំត្រងិល ហើយបន្លឺសំឡេងទៅពួកគេ ចូរបក់ដៃ ដើម្បីឲ្យពួកគេបានចូលទៅតាមខ្លោងទ្វាររបស់ពួកអភិជន!
ចូរផ្ញើកូនចៀមទៅមេគ្រប់គ្រងនៃទឹកដីនេះ គឺចេញពីសិឡា កាត់តាមទីរហោស្ថាន ទៅឯភ្នំនៃកូនស្រីស៊ីយ៉ូន!
នៅថ្ងៃនោះ ជនជាតិអេហ្ស៊ីបនឹងបានដូចជាមនុស្សស្រី ហើយញ័ររន្ធត់ ព្រមទាំងភ័យខ្លាច ដោយព្រោះការលើកព្រះហស្តរបស់ព្រះយេហូវ៉ានៃពលបរិវារ ដែលព្រះអង្គបានលើកទាស់នឹងពួកគេ។
នៅគ្រាចុងបញ្ចប់នឹងមានកើតឡើងដូច្នេះ: ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើង លើកំពូលភ្នំនានា ហើយត្រូវបានតម្កើងឡើង លើទីទួលទាំងឡាយ; ប្រជាជាតិទាំងអស់នឹងចូលហូរហែទៅទីនោះ។
ក៏ប៉ុន្តែយើងនឹងធ្វើទុក្ខអើរាល នោះនាងនឹងមានការថ្ងូរ និងការទួញសោក ហើយនាងនឹងបានដូចជាចង្ក្រានអាសនាដល់យើង។
ដូច្នេះ នេះជាពាក្យដែលព្រះយេហូវ៉ាមានបន្ទូលទាស់នឹងស្ដេចនោះ: កូនស្រីក្រមុំស៊ីយ៉ូនមើលងាយអ្នក ហើយសើចចំអកដាក់អ្នក កូនស្រីយេរូសាឡិមគ្រវីក្បាលពីក្រោយអ្នក។
រួចវានឹងគំហុកទៅក្នុងយូដា ព្រមទាំងជន់លិច ហើយហូរកាត់ ក៏ឡើងរហូតដល់ក។ អេម៉ាញូអែលអើយ ស្លាបដែលលាតសន្ធឹងរបស់វា នឹងបានពេញទទឹងរបស់ទឹកដីអ្នក!”។
ដ្បិតមើល៍! ខ្ញុំនឹងបក់ដៃរបស់ខ្ញុំទាស់នឹងពួកគេ ហើយពួកគេនឹងទៅជាជ័យភណ្ឌដល់ពួកបាវបម្រើរបស់ខ្លួន! នោះអ្នករាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពលបរិវារបានចាត់ខ្ញុំឲ្យមក។