ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 1:30 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​អ្នករាល់គ្នា​នឹង​បាន​ដូចជា​ដើមអូក ដែល​ស្លឹក​វា​ស្រពោន និង​ដូចជា​សួនច្បារ​ដែល​គ្មាន​ទឹក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួន‌ច្បារ​ឥត​មាន​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ដើម​ឈើ​ទាំង​នោះ ដែល​មាន​ស្លឹក​ក្រៀម​ស្ងួត ហើយ​ដូច​សួន​ឧទ្យាន​ដែល​គ្មាន​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ឯង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួន‌ច្បារ​ឥត​មាន​ទឹក

សូមមើលជំពូក

អាល់គីតាប

ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ដើម​ឈើ​ទាំង​នោះ ដែល​មាន​ស្លឹក​ក្រៀម​ស្ងួត ហើយ​ដូច​សួន​ឧទ្យាន​ដែល​គ្មាន​ទឹក។

សូមមើលជំពូក



អេសាយ 1:30
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​ឆ្លងកាត់​ស្រុក​នោះ រហូតដល់​កន្លែង​មួយ​នៅ​ស៊ីគែម ត្រង់​ដើមអូក​របស់​ម៉ូរេ​។ កាលនោះ មាន​ជនជាតិកាណាន​នៅក្នុង​ស្រុក​នោះ​។


យើង​នឹង​ធ្វើឲ្យ​វា​ហិនហោច​។ វា​នឹង​មិន​ត្រូវបាន​លួសកាត់ ក៏​មិន​ត្រូវបាន​ជ្រួយដី​ដែរ នោះ​អញ្ចាញ និង​បន្លា​នឹង​ដុះឡើង ហើយ​យើង​នឹង​បង្គាប់​ពពក​មិនឲ្យ​បង្អុរ​ភ្លៀង​លើ​ចម្ការនោះ​ឡើយ​។


ព្រះយេហូវ៉ា​នឹង​នាំផ្លូវ​អ្នក​ជានិច្ច ហើយ​ចម្អែត​ព្រលឹង​របស់អ្នក​នៅក្នុង​ទីហួតហែង ក៏​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាំមួន​; អ្នក​នឹង​បាន​ដូចជា​សួនច្បារ​ដែលត្រូវបាន​ស្រោចស្រព ក៏​បាន​ដូចជា​ប្រភពទឹក​ដែល​មាន​ទឹក​មិនដែល​ខាន​។


ព្រះអង្គ​ទ្រង់​ជួប​អ្នកដែល​រីករាយ​នឹង​ប្រព្រឹត្ត​សេចក្ដីសុចរិត គឺ​អ្នកដែល​នឹកចាំ​ព្រះអង្គ​ក្នុង​មាគ៌ា​របស់ព្រះអង្គ​។ មើល៍! ព្រះអង្គ​បាន​ព្រះពិរោធ ពីព្រោះ​យើងខ្ញុំ​បាន​ប្រព្រឹត្តបាប​; យើងខ្ញុំ​នៅក្នុង​បាប​ជាយូរមកហើយ ចុះ​តើ​យើងខ្ញុំ​នឹង​បាន​សង្គ្រោះ​ឬ​?


ដ្បិត​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ដូចជា​មនុស្ស​សៅហ្មង ហើយ​អស់ទាំង​អំពើសុចរិត​របស់យើងខ្ញុំ​ក៏​ដូចជា​ក្រណាត់មករដូវ​; យើងខ្ញុំ​ទាំងអស់គ្នា​ស្រពោនជ្រុះ​ដូចជា​ស្លឹកឈើ ហើយ​អំពើទុច្ចរិត​របស់យើងខ្ញុំ​ក៏​ផាត់​យើងខ្ញុំ​ទៅ​ដូចជា​ខ្យល់​។


ព្រះអង្គ​ទត​ឃើញ​ដើមល្វា​មួយ​ដើម​នៅក្បែរផ្លូវ ក៏​យាង​ទៅរក​ដើមល្វានោះ ប៉ុន្តែ​ព្រះអង្គ​មិន​ឃើញ​អ្វីសោះ លើកលែងតែ​ស្លឹក​ប៉ុណ្ណោះ​។ ព្រះអង្គ​មានបន្ទូល​នឹង​ដើមល្វានោះ​ថា​៖“កុំឲ្យ​មាន​ផ្លែ​ចេញពី​ឯង​ទៀតឡើយ គឺ​ជារៀងរហូត​!”។ ដើមល្វា​នោះ​ក៏​ក្រៀមស្វិត​ភ្លាម​។