ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
អេភេសូរ 2:15 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបំផ្លាញក្រឹត្យវិន័យនៃបទបញ្ជាដែលមានក្នុងបទបញ្ញត្តិ ដើម្បីឲ្យព្រះអង្គបាននិម្មិតបង្កើតក្នុងអង្គទ្រង់នូវមនុស្សថ្មីម្នាក់ជំនួសទាំងពីរនោះ ទាំងបង្កើតសន្តិភាព Khmer Christian Bible គឺព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ដិ និងសេចក្ដីបង្គាប់ទាំងឡាយចោល ដើម្បីឲ្យព្រះអង្គយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយនៅក្នុងព្រះអង្គ ទាំងធ្វើឲ្យមានសេចក្ដីសុខសាន្ត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបំបាត់ក្រឹត្យវិន័យដែលមានបទបញ្ជា និងបញ្ញត្តិទាំងឡាយចេញ ដើម្បីឲ្យព្រះអង្គបានយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយក្នុងព្រះអង្គទ្រង់ ដោយតាំងឲ្យមានសេចក្ដីសុខសាន្ត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យ*ដែលមានបទបញ្ជា និងក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរឲ្យទៅជាមនុស្សថ្មីតែមួយ ក្នុងព្រះអង្គផ្ទាល់ ព្រមទាំងនាំសន្តិភាពមកផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងបំបាត់សេចក្ដីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រិត្យវិន័យដែលមានបញ្ញត្ត នឹងសេចក្ដីហាមប្រាមទាំងប៉ុន្មានចេញ ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ អាល់គីតាប អ៊ីសាបានលុបបំបាត់ហ៊ូកុំដែលមានបទបញ្ជា និងក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរឲ្យទៅជាមនុស្សថ្មីតែមួយ ក្នុងគាត់ផ្ទាល់ព្រមទាំងនាំសន្ដិភាពមកផង។ |
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
ដោយហេតុនេះ ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះជាអ្វីដែលត្រូវបាននិម្មិតបង្កើតជាថ្មី; អ្វីៗដែលចាស់បានផុតទៅហើយ មើល៍! អ្វីៗដែលថ្មីបានមកដល់។
អស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យ ត្រូវបណ្ដាសាហើយ ដ្បិតមានសរសេរទុកមកថា:“អស់អ្នកដែលមិនកាន់ខ្ជាប់ និងមិនប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលមានសរសេរទុកក្នុងគម្ពីរក្រឹត្យវិន័យ ត្រូវបណ្ដាសាហើយ”។
គ្មានជនជាតិយូដា ឬជនជាតិក្រិក គ្មានទាសករ ឬមនុស្សមានសេរីភាព គ្មានប្រុស ឬស្រីទៀតទេ ដ្បិតអ្នកទាំងអស់គ្នាបានរួមគ្នាតែមួយក្នុងព្រះគ្រីស្ទយេស៊ូវហើយ។
ដ្បិតការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺការត្រូវបានបង្កើតជាថ្មីវិញ ដែលសំខាន់។
ពិតមែនហើយ យើងជាស្នាព្រះហស្តរបស់ព្រះ ដែលត្រូវបាននិម្មិតបង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ។ ព្រះបានរៀបចំការល្អជាមុន ដើម្បីឲ្យយើងដើរតាមការទាំងនោះ។
ដ្បិតខ្លួនព្រះអង្គផ្ទាល់ជាសន្តិភាពរបស់យើង ដែលបានធ្វើឲ្យទាំងពីររួមគ្នាតែមួយ ហើយកម្ទេចកំពែងដែលជារបងនៃភាពជាសត្រូវចោល។ ដោយរូបកាយរបស់អង្គទ្រង់
ហើយដើម្បីឲ្យព្រះអង្គបានផ្សះផ្សាទាំងពីរនឹងព្រះ ក្នុងរូបកាយមួយតាមរយៈឈើឆ្កាង។ តាមរយៈឈើឆ្កាងនេះឯង ព្រះអង្គបានសម្លាប់ភាពជាសត្រូវ។
ដោយសារតែព្រះអង្គ រូបកាយទាំងមូលដែលផ្គុំឡើង និងភ្ជាប់គ្នាដោយសន្លាក់នីមួយៗដែលទ្រទ្រង់ ត្រូវបានធ្វើឲ្យចម្រើនឡើងរហូតដល់ស្អាងខ្លួនក្នុងសេចក្ដីស្រឡាញ់ ដោយផ្នែកនីមួយៗបំពេញតួនាទីយ៉ាងសមគួរ។
ដោយលុបចោលកំណត់ត្រាបំណុលដែលទាស់នឹងយើង ក្នុងបទបញ្ញត្តិដែលប្រឆាំងនឹងយើង។ ព្រះបានដកវាចេញ ដោយយកទៅបោះដែកគោលភ្ជាប់នឹងឈើឆ្កាង។
ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ឲ្យរួចពីគោលការណ៍បឋមរបស់ពិភពលោកមែន ចុះម្ដេចក៏អ្នករាល់គ្នាចុះចូលនឹងបទបញ្ញត្តិដែលថា:
ហើយបានបំពាក់ខ្លួនដោយបុគ្គលថ្មី ដែលកំពុងត្រូវបានធ្វើឲ្យថ្មីឡើងវិញ ឲ្យទៅដល់ការយល់ដឹងត្រឹមត្រូវ ស្របតាមរូបតំណាងរបស់ព្រះអង្គដែលបាននិម្មិតបង្កើតបុគ្គលថ្មីនោះ។
ក្នុងនេះគ្មានជនជាតិក្រិក និងជនជាតិយូដា គ្មានអ្នកដែលទទួលពិធីកាត់ស្បែក និងអ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មានជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និងមនុស្សមានសេរីភាពឡើយ គឺព្រះគ្រីស្ទជាគ្រប់ការទាំងអស់ ហើយនៅក្នុងគ្រប់ការទាំងអស់។
សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តរបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅមកក្នុងរូបកាយមួយដើម្បីការនេះឯង។ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានចិត្តដឹងគុណចុះ។
ដោយធ្វើជាបូជាចារ្យមិនមែនស្របតាមក្រឹត្យវិន័យនៃបទបញ្ជាខាងសាច់ឈាមនោះទេ គឺស្របតាមអំណាចនៃជីវិតដែលមិនអាចបំផ្លាញបាន
ដោយព្រះមានបន្ទូលថា“សម្ពន្ធមេត្រីថ្មី” នោះព្រះអង្គបានធ្វើឲ្យសម្ពន្ធមេត្រីទីមួយទៅជាចាស់វិញ។ រីឯអ្វីដែលត្រូវបានធ្វើឲ្យចាស់ ក៏ចាស់ទៅៗ រហូតដល់ជិតសាបសូន្យ៕
ដូច្នេះ ត្រូវតែជម្រះនិមិត្តរូបអំពីអ្វីៗដែលនៅស្ថានសួគ៌ដោយយញ្ញបូជាទាំងនេះ រីឯអ្វីៗនៃស្ថានសួគ៌ផ្ទាល់ ត្រូវតែជម្រះដោយយញ្ញបូជាដ៏ប្រសើរជាងនេះទៅទៀត។