ថា៖ “នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា: យើងបានស្បថដោយអាងខ្លួនយើងថា ដោយព្រោះអ្នកបានធ្វើការនេះ គឺអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នក
ហេព្រើរ 11:17 - ព្រះគម្ពីរខ្មែរសាកល ដោយសារតែជំនឿ អ័ប្រាហាំបានថ្វាយអ៊ីសាក កាលលោកត្រូវបានល្បងល គឺលោកនេះដែលទទួលសេចក្ដីសន្យា បម្រុងនឹងថ្វាយកូនប្រុសតែមួយរបស់លោក។ Khmer Christian Bible ដោយសារជំនឿ នៅពេលព្រះជាម្ចាស់ល្បងលលោកអ័ប្រាហាំ គាត់បានថ្វាយអ៊ីសាកជាយញ្ញបូជា គឺគាត់ជាអ្នកដែលបានទទួលសេចក្ដីសន្យាទាំងអស់ បានថ្វាយកូនប្រុសតែមួយរបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារជំនឿ នៅពេលព្រះល្បងល លោកអ័ប្រាហាំបានថ្វាយអ៊ីសាក គឺអ្នកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មាននោះ លោកបានថ្វាយកូនតែមួយរបស់លោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារជំនឿ លោកអប្រាហាំបានយកអ៊ីសាកទៅថ្វាយជាយញ្ញបូជា នៅពេលព្រះជាម្ចាស់ល្បងលមើលចិត្តលោក។ លោកថ្វាយកូនតែមួយគត់របស់លោក ថ្វីដ្បិតតែលោកបានទទួលព្រះបន្ទូលសន្យា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយសារសេចក្ដីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក ក្នុងកាលដែលទ្រង់ល្បងលលោក គឺអ្នកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មាន លោកបានថ្វាយកូនលោកតែមួយ អាល់គីតាប ដោយសារជំនឿ អ៊ីព្រហ៊ីមបានយកអ៊ីសាហាក់ទៅធ្វើជាគូរបាន នៅពេលអុលឡោះល្បងលមើលចិត្ដគាត់។ គាត់ជូនកូនតែមួយគត់របស់គាត់ ថ្វីដ្បិតតែគាត់បានទទួលបន្ទូលសន្យានៃអុលឡោះ |
ថា៖ “នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា: យើងបានស្បថដោយអាងខ្លួនយើងថា ដោយព្រោះអ្នកបានធ្វើការនេះ គឺអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នក
ឡរំលាយមានសម្រាប់ប្រាក់ ហើយឡដុតមានសម្រាប់មាស រីឯព្រះយេហូវ៉ាជាអ្នកពិសោធចិត្ត។
មានអ្នកខ្លះក្នុងពួកអ្នកមានប្រាជ្ញានឹងដួល ដើម្បីឲ្យពួកគេត្រូវបានបន្សុទ្ធ ត្រូវបានជម្រះ និងត្រូវបានធ្វើឲ្យស រហូតដល់គ្រានៃទីបញ្ចប់ ដ្បិតនៅតែមិនទាន់ដល់ពេលកំណត់នៅឡើយ។
យើងនឹងនាំមួយភាគបីនោះទៅក្នុងភ្លើង ហើយបន្សុទ្ធពួកគេដូចជាបន្សុទ្ធប្រាក់ ក៏នឹងសាកពួកគេដូចជាសាកមាសផង។ ពួកគេនឹងស្រែកហៅនាមរបស់យើង ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ យើងនឹងពោលថា: ‘ពួកគេជាប្រជារាស្ត្ររបស់យើង’ ហើយពួកគេនឹងពោលថា: ‘ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ’”៕
“ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
ដ្បិតប្រសិនបើមានចិត្តសង្វាត នោះជាទីគាប់ព្រះហឫទ័យហើយ គឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនគ្មាននោះទេ។
អ្នកទាំងនេះសុទ្ធតែស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗដែលត្រូវបានសន្យានោះទេ ប៉ុន្តែពួកគេបានឃើញ ហើយបានអបអរទទួលការទាំងនោះពីចម្ងាយ ព្រមទាំងសារភាពថា ខ្លួនឯងជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដីនេះ។
យ៉ាងណាមិញ ទ្រង់នេះដែលមិនជាប់សាច់ឈាមជាមួយកូនចៅរបស់លេវី បានទទួលតង្វាយមួយភាគដប់ ពីអ័ប្រាហាំ ព្រមទាំងបានឲ្យពរលោកដែលមានសេចក្ដីសន្យា។
មើល៍! យើងហៅអ្នកដែលស៊ូទ្រាំថាជាអ្នកមានព្រះពរ! អ្នករាល់គ្នាបានឮអំពីការស៊ូទ្រាំរបស់យ៉ូប ហើយបានឃើញចុងបញ្ចប់របស់លោកដែលព្រះអម្ចាស់ប្រទានឲ្យ គឺព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណា។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំប្លែកចិត្តនឹងការពិសោធដូចភ្លើងក្នុងចំណោមអ្នករាល់គ្នា ដែលមកដល់ដើម្បីសាកល្បងអ្នករាល់គ្នា ហាក់ដូចជាមានរឿងចម្លែកកើតឡើងចំពោះអ្នករាល់គ្នាឡើយ។
ដោយព្រោះអ្នកបានរក្សាពាក្យរបស់យើងអំពីការស៊ូទ្រាំ យើងក៏នឹងរក្សាអ្នកពីគ្រានៃការសាកល្បងដែលរៀបនឹងមកលើពិភពលោកទាំងមូលដែរ ជាគ្រាដែលនឹងមកដល់ដើម្បីសាកមនុស្សដែលរស់នៅលើផែនដី។