ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយញ្ញបូជា និងតង្វាយទេ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបទេ ព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំ
ហេព្រើរ 10:8 - ព្រះគម្ពីរខ្មែរសាកល ក្នុងឃ្លាខាងលើ ព្រះអង្គមានបន្ទូលថាព្រះអង្គមិនចង់បាន ហើយមិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយ តង្វាយដុត និងតង្វាយលោះបាបនោះទេ ទោះបីជាយញ្ញបូជាទាំងនោះត្រូវបានថ្វាយស្របតាមក្រឹត្យវិន័យក៏ដោយ។ Khmer Christian Bible នៅខាងលើ ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនចង់បានយញ្ញបូជា តង្វាយ តង្វាយដុត និងតង្វាយលោះបាប ហើយក៏មិនសព្វព្រះហឫទ័យនឹងតង្វាយដែលគេថ្វាយតាមគម្ពីរវិន័យឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ព្រះអង្គមិនចង់បាន ក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុត និងតង្វាយលោះបាប» (របស់ទាំងនេះគេថ្វាយតាមក្រឹត្យវិន័យ) ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាបឋម ព្រះគ្រិស្តមានព្រះបន្ទូលថា «ព្រះអង្គមិនចង់បាន ហើយព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុតទាំងមូល ឬយញ្ញបូជារំដោះបាប» ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលមានបន្ទូលថា យញ្ញបូជា នឹងដង្វាយ ហើយដង្វាយដុត នឹងដង្វាយលោះបាប ទ្រង់មិនចង់បានទេ ក៏មិនសព្វព្រះហឫទ័យដែរ ជារបស់ដែលគេថ្វាយតាមក្រិត្យវិន័យ អាល់គីតាប ជាបឋម អាល់ម៉ាហ្សៀសមានប្រសាសន៏ថា «ទ្រង់មិនចង់បាន ហើយទ្រង់ក៏មិនគាប់ចិត្តនឹងគូរបាន ជំនូនផ្សេងៗ គូរបានដុត ឬគូរបានរំដោះបាប» ដែលគេជូនទៅអុលឡោះស្របតាមហ៊ូកុំនោះដែរ។ |
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយញ្ញបូជា និងតង្វាយទេ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបទេ ព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំ
រីឯការស្រឡាញ់ព្រះអស់ពីចិត្ត អស់ពីបញ្ញា និងអស់ពីកម្លាំង ហើយការស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងតង្វាយដុត និងយញ្ញបូជាទាំងអស់ទៅទៀត”។
ព្រះទ្រង់ធ្វើអ្វីដែលក្រឹត្យវិន័យធ្វើមិនកើតដោយសារវាចុះខ្សោយព្រោះសាច់ឈាម គឺព្រះបានកាត់ទោសបាបនៅក្នុងរូបសាច់ ដោយចាត់ព្រះបុត្រារបស់អង្គទ្រង់ឲ្យមកក្នុងសណ្ឋានដូចជារូបសាច់នៃបាប ដើម្បីបូជាសម្រាប់បាប
ដូច្នេះ កាលព្រះគ្រីស្ទយាងចូលមកក្នុងពិភពលោក ព្រះអង្គមានបន្ទូលថា: “ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយទេ គឺព្រះអង្គបានរៀបចំរូបកាយមួយសម្រាប់ទូលបង្គំវិញ។