Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 10:7 - ព្រះគម្ពីរខ្មែរសាកល

7 ដូច្នេះ ទូលបង្គំ​ទូលថា​: ‘មើល៍! ទូលបង្គំ​មកដល់​ហើយ​! នៅក្នុង​ក្រាំង​គម្ពីរ​មាន​សរសេរ​ទុកមក​អំពី​ទូលបង្គំ​ហើយ​។ ឱ​ព្រះ​អើយ​! ទូលបង្គំមក​ដើម្បី​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​!’”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ទូល​ថា​ ឱ​ព្រះជាម្ចាស់​អើយ!​ មើល៍​ ខ្ញុំ​បាន​មក​ដើម្បី​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ ស្របតាម​សេចក្ដី​ដែល​បាន​ចែង​ទុក​នៅ​ក្នុង​កណ្ឌ​គម្ពីរ​មួយ​អំពី​ខ្ញុំ​ស្រាប់‍»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ ទូល​បង្គំ​ទូល​ថា មើល៍ ឱ​ព្រះ‌អើយ ទូល​បង្គំ​បាន​មក​ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ (សេចក្តី​នេះ​បាន​កត់​ទុក​ពី​ទូល​បង្គំនៅ​ក្នុង​គម្ពីរ​ហើយ)» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដូច្នេះ ទូលបង្គំ​ពោល​ថា: បពិត្រ​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ ទូលបង្គំ​សូម​មក ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 បាន​ជា​ទូលបង្គំ​ទូល​ថា មើល ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ (សេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ​ហើយ)»

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ដូច្នេះ ខ្ញុំ​ពោល​ថាៈ ឱ​អុលឡោះ​អើយ ឥឡូវ​នេះ​ខ្ញុំ​សូម​មក ធ្វើ​តាម​បំណង​របស់​ទ្រង់ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ពី​ខ្ញុំ នៅ​ក្នុង​គីតាប»។

សូមមើលជំពូក ចម្លង




ហេព្រើរ 10:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ដាក់​ភាពជាសត្រូវ​រវាង​ឯង និង​ស្ត្រី ព្រមទាំង​រវាង​ពូជ​របស់ឯង និង​ពូជ​របស់នាង​ផង ពូជរបស់នាង​មុខជា​កម្ទេច​ក្បាល​ឯង ហើយ​ឯង​មុខជា​កម្ទេច​កែងជើង​គេ​មិនខាន”។


ខ្ញុំ​សើចសប្បាយ​ចំពោះ​ពិភពលោកទាំងមូល​របស់ព្រះអង្គ ហើយក៏​ពេញចិត្ត​នឹង​មនុស្សលោក​ដែរ​។


ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​បើក​ត្រចៀក​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​បះបោរ​ឡើយ ក៏មិន​បាន​បកក្រោយ​ដែរ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អាហារ​របស់ខ្ញុំ គឺ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក និង​បង្ហើយ​ការងារ​របស់​ព្រះអង្គ​។


“ខ្ញុំ​មិនអាច​ធ្វើ​អ្វី​ដោយ​ខ្លួនខ្ញុំ​បានឡើយ ខ្ញុំ​ជំនុំជម្រះ​តាមដែល​ខ្ញុំ​ឮ ហើយ​ការជំនុំជម្រះ​របស់ខ្ញុំ​គឺ​សុចរិតយុត្តិធម៌ ពីព្រោះ​ខ្ញុំ​មិន​ស្វែងរក​បំណង​របស់ខ្ញុំ​ទេ ប៉ុន្តែ​ស្វែងរក​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ។


ពីព្រោះ​ខ្ញុំ​បាន​ចុះមក​ពី​ស្ថានសួគ៌ មិនមែន​ដើម្បី​ប្រព្រឹត្តតាម​បំណង​ចិត្ត​របស់ខ្ញុំ​ទេ គឺ​ដើម្បី​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម