Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 10:8 - Khmer Christian Bible

8 នៅ​ខាង​លើ​ ព្រះអង្គ​មាន​បន្ទូល​ថា​ ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា​ តង្វាយ​ តង្វាយ​ដុត​ និង​តង្វាយ​លោះបាប​ ហើយ​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​តង្វាយ​ដែល​គេ​ថ្វាយ​តាម​គម្ពីរ​វិន័យ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ក្នុង​ឃ្លា​ខាងលើ ព្រះអង្គ​មានបន្ទូល​ថាព្រះអង្គ​មិន​ចង់បាន ហើយមិន​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា តង្វាយ តង្វាយដុត និង​តង្វាយលោះបាប​នោះ​ទេ ទោះបីជា​យញ្ញបូជាទាំងនោះ​ត្រូវបាន​ថ្វាយ​ស្របតាម​ក្រឹត្យវិន័យ​ក៏ដោយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អង្គ​មិន​ចង់​បាន ក៏​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ‌បូជា តង្វាយ​ផ្សេងៗ តង្វាយ​ដុត និង​តង្វាយ​លោះ​បាប» (របស់​ទាំង​នេះ​គេ​ថ្វាយ​តាម​ក្រឹត្យ‌វិន័យ)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ជា​បឋម ព្រះ‌គ្រិស្ត​មាន​ព្រះ‌បន្ទូល​ថា «ព្រះអង្គ​មិន​ចង់​បាន ហើយ​ព្រះអង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា តង្វាយ​ផ្សេងៗ តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​រំដោះ​បាប» ដែល​គេ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​ស្រប​តាម​ក្រឹត្យ‌វិន័យ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ក្រោយ​ដែល​មាន​បន្ទូល​ថា យញ្ញ‌បូជា នឹង​ដង្វាយ ហើយ​ដង្វាយ​ដុត នឹង​ដង្វាយ​លោះ​បាប ទ្រង់​មិន​ចង់​បាន​ទេ ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​ដែរ ជា​របស់​ដែល​គេ​ថ្វាយ​តាម​ក្រិត្យ‌វិន័យ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ជា​បឋម អាល់ម៉ា‌ហ្សៀស​មាន​ប្រសាសន៏​ថា «ទ្រង់​មិន​ចង់​បាន ហើយ​ទ្រង់​ក៏​មិន​គាប់​ចិត្ត​នឹង​គូរបាន ជំនូន​ផ្សេងៗ គូរបាន​ដុត ឬ​គូរបាន​រំដោះ​បាប» ដែល​គេ​ជូន​ទៅ​អុលឡោះ​ស្រប​តាម​ហ៊ូកុំ​នោះ​ដែរ។

សូមមើលជំពូក ចម្លង




ហេព្រើរ 10:8
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ឲ្យ​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ចិត្ដ​ អស់​ពី​ប្រាជ្ញា​ អស់​ពី​ព្រលឹង​ និង​អស់​ពី​កម្លាំង​ និង​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ឲ្យ​ដូច​ជា​ខ្លួន​ឯង​នោះ​ ប្រសើរ​ជាង​តង្វាយ​ដុត​ និង​យញ្ញ​បូជា​ទាំង​អស់​ទៅ​ទៀត»។​


ព្រោះ​អ្វី​ដែល​គម្ពីរ​វិន័យ​មិន​អាច​ធ្វើ​បាន​ដោយសារ​ភាព​ទន់ខ្សោយ​ខាង​សាច់ឈាម​ នោះ​ព្រះជាម្ចាស់​បាន​ធ្វើ​រួច​ហើយ​ គឺ​បាន​ចាត់​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ដោយ​មាន​លក្ខណៈ​ដូចជា​សាច់ឈាម​ដែល​មាន​បាប​ ហើយ​ព្រះអង្គ​បាន​ដាក់​ទោស​បាប​ដែល​មាន​នៅ​ក្នុង​សាច់ឈាម​នោះ​


ហេតុ​នេះ​ហើយ​ នៅ​ពេល​ព្រះគ្រិស្ដ​យាង​មក​ក្នុង​ពិភពលោក​នេះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា​ និង​តង្វាយ​ឡើយ​ ប៉ុន្ដែ​ព្រះអង្គ​បាន​រៀបចំ​រូបកាយ​មួយ​សម្រាប់​ខ្ញុំ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម