ប្រជាជនរបស់ខ្ញុំអើយ ចូរទៅ! ចូរចូលទៅក្នុងបន្ទប់របស់ខ្លួន ហើយបិទទ្វារនៅខាងក្រោយអ្នកចុះ ចូរលាក់ខ្លួនបន្តិចសិន រហូតដល់សេចក្ដីក្រេវក្រោធបានកន្លងផុតទៅ!
ហេព្រើរ 10:37 - ព្រះគម្ពីរខ្មែរសាកល ជាការពិត នៅតែបន្តិចទៀត “ព្រះអង្គដែលត្រូវយាងមក នឹងយាងមកដល់ ព្រះអង្គនឹងមិនបង្អង់ឡើយ។ Khmer Christian Bible ព្រោះនៅតែបន្ដិចទៀតប៉ុណ្ណោះ ព្រះអង្គដែលត្រូវយាងមកនឹងយាងមកដល់ ព្រះអង្គមិនបង្អែបង្អង់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ដ្បិតនៅតែបន្តិចទៀត ព្រះអង្គដែលត្រូវយាងមក ព្រះអង្គនឹងយាងមកមែន ឥតបង្អង់ឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតនៅតែបន្តិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ ព្រះអង្គដែលត្រូវយាងមក ទ្រង់នឹងយាងមកដល់ជាមិនខាន ព្រះអង្គមិនបង្អង់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះនៅតែបន្តិចទៀត «នោះព្រះអង្គដែលត្រូវមក ទ្រង់នឹងយាងមកមែន ឥតបង្អង់ឡើយ អាល់គីតាប ដ្បិតនៅតែបន្ដិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ អ្នកដែលត្រូវមក គាត់នឹងមកដល់ជាមិនខាន គាត់មិនបង្អង់ឡើយ។ |
ប្រជាជនរបស់ខ្ញុំអើយ ចូរទៅ! ចូរចូលទៅក្នុងបន្ទប់របស់ខ្លួន ហើយបិទទ្វារនៅខាងក្រោយអ្នកចុះ ចូរលាក់ខ្លួនបន្តិចសិន រហូតដល់សេចក្ដីក្រេវក្រោធបានកន្លងផុតទៅ!
អ្នកតូចបំផុតនឹងត្រឡប់ជាអម្បូរមួយ អ្នកតូចតាចជាងគេនឹងត្រឡប់ជាប្រជាជាតិខ្លាំងពូកែ។ គឺយើងហ្នឹងហើយជាយេហូវ៉ា យើងនឹងពន្លឿនការនេះក្នុងពេលកំណត់របស់វា៕
ទូលសួរព្រះអង្គថា៖ “តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវតែរង់ចាំអ្នកផ្សេងទៀត?”។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងផ្ដល់យុត្តិធម៌ដល់ពួកគេយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ នៅពេលកូនមនុស្សបានមកវិញ តើលោកនឹងរកឃើញជំនឿនៅលើផែនដីឬទេ?”។
ចូរឲ្យចិត្តសប្បុរសរបស់អ្នករាល់គ្នាត្រូវបានដឹងដល់មនុស្សទាំងអស់ចុះ។ ព្រះអម្ចាស់ជិតយាងមកដល់ហើយ!
កុំបោះបង់ចោលការជួបជុំរបស់យើង ដូចដែលអ្នកខ្លះមានទម្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក។ ដោយអ្នករាល់គ្នាឃើញថាថ្ងៃនោះជិតមកដល់ហើយ នោះចូរធ្វើដូច្នេះកាន់តែខ្លាំងឡើងចុះ។
ប៉ុន្តែអ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំធ្វើព្រងើយនឹងការមួយនេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់ មួយថ្ងៃដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ដូចជាមួយថ្ងៃដែរ។
ព្រះអម្ចាស់មិនមែនយឺតនឹងបំពេញសេចក្ដីសន្យារបស់ព្រះអង្គ ដូចដែលអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គអត់ធ្មត់នឹងអ្នករាល់គ្នា ដោយមិនសព្វព្រះហឫទ័យឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់មកដល់ការកែប្រែចិត្តវិញ។
ព្រះអង្គដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ មានបន្ទូលថា៖“មែនហើយ យើងនឹងមកក្នុងពេលឆាប់ៗ!”។ អាម៉ែន! ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក!