ព្រះអង្គបានតាំងផែនដីឡើងនៅលើគ្រឹះរបស់វា ដើម្បីកុំឲ្យវារង្គើឡើយ គឺជារៀងរហូតអស់កល្បជានិច្ច។
សុភាសិត 8:29 - ព្រះគម្ពីរខ្មែរសាកល កាលព្រះអង្គកំណត់ព្រំដែនឲ្យសមុទ្រ ដើម្បីកុំឲ្យទឹកឡើងរំលងសេចក្ដីបង្គាប់របស់ព្រះអង្គ កាលព្រះអង្គស្ថាបនាគ្រឹះនៃផែនដី—— ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គបានកំណត់ព្រំខណ្ឌនៃសមុទ្រ ដើម្បីមិនឲ្យទឹកឡើងរំលងបង្គាប់ព្រះអង្គ ពេលព្រះអង្គបានកំណត់រាងឫសនៃផែនដី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះអង្គកំណត់ព្រំដែនសមុទ្រ ដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញ កាលព្រះអង្គចាក់គ្រឹះផែនដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់បានកំណត់ព្រំខណ្ឌនៃសមុទ្រ ដើម្បីមិនឲ្យទឹកឡើងរំលងបង្គាប់ទ្រង់ កាលទ្រង់បានកំណត់រាងឫសនៃផែនដី អាល់គីតាប កាលទ្រង់កំណត់ព្រំដែនសមុទ្រ ដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញ កាលទ្រង់ចាក់គ្រឹះផែនដី |
ព្រះអង្គបានតាំងផែនដីឡើងនៅលើគ្រឹះរបស់វា ដើម្បីកុំឲ្យវារង្គើឡើយ គឺជារៀងរហូតអស់កល្បជានិច្ច។
ព្រះអង្គបានដាក់ព្រំប្រទល់ មិនឲ្យវាហូររំលងបាន ដើម្បីកុំឲ្យវាត្រឡប់មកគ្របលើផែនដីវិញ។
គឺដល់ព្រះអង្គដែលបង្កើតបណ្ដាមេឃដោយការយល់ដឹង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ព្រះយេហូវ៉ាបានចាក់គ្រឹះផែនដីដោយប្រាជ្ញា ព្រះអង្គបានតាំងបណ្ដាមេឃឡើងដោយការយល់ដឹង;