ពេលនោះ ផែនដីគ្មានរូបរាង ហើយនៅទទេ ក៏មានភាពងងឹតនៅលើផ្ទៃនៃទីជម្រៅ ហើយព្រះវិញ្ញាណរបស់ព្រះក៏រេរានៅលើផ្ទៃទឹក។
សុភាសិត 8:24 - ព្រះគម្ពីរខ្មែរសាកល កាលមិនទាន់មានទីជម្រៅ គឺកាលមិនទាន់មានប្រភពដែលទឹកផុសឡើង ខ្ញុំបានកើតមកហើយ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងគ្រាមុនដែលមានទីជម្រៅទឹក នោះយើងបានកើតហើយ គឺកាលមិនទាន់មានរន្ធទឹកណា ដែលហូរចេញជាបរិបូរនៅឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលខ្ញុំកើតមក មិនទាន់មានជម្រៅទឹក ហើយក៏មិនទាន់មានប្រភពទឹកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងគ្រាមុនដែលមានទីជំរៅទឹក នោះអញបានកើតហើយ គឺកាលមិនទាន់មានរន្ធទឹកណាដែលហូរចេញជាបរិបូរនៅឡើយ អាល់គីតាប កាលខ្ញុំកើតមក មិនទាន់មានជម្រៅទឹក ហើយក៏មិនទាន់មានប្រភពទឹកដែរ។ |
ពេលនោះ ផែនដីគ្មានរូបរាង ហើយនៅទទេ ក៏មានភាពងងឹតនៅលើផ្ទៃនៃទីជម្រៅ ហើយព្រះវិញ្ញាណរបស់ព្រះក៏រេរានៅលើផ្ទៃទឹក។
ខ្ញុំនឹងប្រកាសអំពីបទបញ្ញត្តិរបស់ព្រះយេហូវ៉ា គឺព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
“ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
ជាការពិត ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបង្ហាញព្រះបុត្រានូវការទាំងអស់ដែលព្រះអង្គទ្រង់ធ្វើ; ព្រះបិតានឹងបង្ហាញព្រះបុត្រានូវការដ៏ធំជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើល។
កាលពីដើម តើព្រះមានបន្ទូលនឹងទូតសួគ៌មួយណាថា:“អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក” ឬថា:“យើងនឹងធ្វើជាបិតារបស់អ្នកនេះ ហើយអ្នកនេះនឹងធ្វើជាបុត្ររបស់យើង”?
សេចក្ដីស្រឡាញ់របស់ព្រះត្រូវបានសម្ដែងក្នុងចំណោមយើងដោយការនេះឯង គឺដោយការដែលព្រះបានចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គឲ្យមកក្នុងពិភពលោក ដើម្បីឲ្យយើងមានជីវិតតាមរយៈព្រះបុត្រា។