ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 8:19 - ព្រះគម្ពីរខ្មែរសាកល

ផលផ្លែ​របស់ខ្ញុំ​ប្រសើរ​ជាង​មាស គឺ​ប្រសើរ​ជាង​មាសសុទ្ធ​ទៅទៀត រីឯ​ភោគផល​របស់ខ្ញុំ​ក៏​ប្រសើរ​ជាង​ប្រាក់​ដែល​សម្រិតសម្រាំង​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ផល​ដែល​កើត​ពី​យើង នោះ​វិសេស​ជាង​មាស ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង ហើយ​ផល​កម្រៃ​របស់​យើង ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុត

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ផល​ផ្លែ​របស់​ខ្ញុំ​មាន​តម្លៃ​ជាង​មាស​ទឹក‌ដប់ អ្វីៗ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ មាន​តម្លៃ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ផល​ដែល​កើត​ពី​អញ នោះ​វិសេស​ជាង​មាស អើ ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង ហើយ​ផល​កំរៃ​របស់​អញ​ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុត

សូមមើលជំពូក

អាល់គីតាប

ផល​ផ្លែ​របស់​ខ្ញុំ​មាន​តម្លៃ​ជាង​មាស​ទឹក‌ដប់ អ្វីៗ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ មាន​តម្លៃ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។

សូមមើលជំពូក



សុភា‌សិត 8:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អណ្ដាត​របស់​មនុស្ស​សុចរិត ប្រៀបដូចជា​ប្រាក់​ដែល​សម្រិតសម្រាំង រីឯ​ចិត្ត​របស់​មនុស្ស​អាក្រក់​មានតម្លៃតិច​ណាស់​។


បាន​ប្រាជ្ញា​ប្រសើរ​ជាង​បាន​មាស​យ៉ាងណាហ្ន៎​! បាន​ការយល់ដឹង​ប្រសើរ​ជាង​ប្រាក់​ដែល​សម្រិតសម្រាំង​។


ដ្បិត​កម្រៃ​ពី​ប្រាជ្ញា​ប្រសើរ​ជាង​កម្រៃ​ពី​ប្រាក់ ហើយ​ផល​របស់នាង​ប្រសើរ​ជាង​មាស​;


ចូរ​ទទួលយក​ការប្រៀនប្រដៅ​របស់ខ្ញុំ​ចុះ គឺ​មិនមែន​ប្រាក់​ទេ​; ចូរ​ទទួលយក​ចំណេះដឹង ជាជាង​មាស​ដែល​សម្រិតសម្រាំង​;


ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុចរិត គឺ​នៅក្នុងចំណោម​គន្លង​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌


ដ្បិត​ប្រាជ្ញា​ជា​គ្រឿងការពារ ដូចដែល​ប្រាក់​ជា​គ្រឿងការពារ​ដែរ​; ប្រយោជន៍​នៃ​ចំណេះដឹង គឺជា​ប្រាជ្ញា​ដែល​រក្សាជីវិត​ពួក​ម្ចាស់​របស់វា​។