មួយវិញទៀត ដើម្បីរំដោះអ្នកពីស្ត្រីផិតក្បត់ ពីស្រីក្រៅដែលលួងលោមដោយពាក្យសម្ដីរបស់នាង——
សុភាសិត 7:5 - ព្រះគម្ពីរខ្មែរសាកល នេះគឺដើម្បីការពារអ្នកពីស្ត្រីផិតក្បត់ ពីស្រីក្រៅដែលលួងលោមដោយពាក្យសម្ដីរបស់នាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីរក្សាឯងឲ្យរួចពីស្រីអាវ៉ាសែ គឺពីស្ត្រីផិតក្បត់ដែលប្រលោម ដោយពាក្យផ្អែមល្ហែម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើដូច្នេះ កូនអាចគេចផុតពីស្ត្រីក្បត់ប្ដី និងគេចផុតពីប្រពន្ធគេ ដែលប្រសប់លួងលោម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យសេចក្ដីទាំង២នោះ បានរក្សាឯងឲ្យរួចពីស្ត្រីដទៃ គឺពីស្ត្រីក្រៅដែលនិយាយប្រលោម ដោយពាក្យផ្អែមល្ហែម អាល់គីតាប ធ្វើដូច្នេះ កូនអាចគេចផុតពីស្ត្រីក្បត់ប្ដី និងគេចផុតពីប្រពន្ធគេ ដែលប្រសប់លួងលោម។ |
មួយវិញទៀត ដើម្បីរំដោះអ្នកពីស្ត្រីផិតក្បត់ ពីស្រីក្រៅដែលលួងលោមដោយពាក្យសម្ដីរបស់នាង——
មាត់របស់ស្ត្រីផិតក្បត់ជារណ្ដៅដ៏ជ្រៅ អ្នកដែលត្រូវព្រះយេហូវ៉ាទ្រង់ព្រះពិរោធ នឹងធ្លាក់ទៅក្នុងរណ្ដៅនោះ។
កូនរបស់ខ្ញុំអើយ ហេតុអ្វីបានជាអ្នកឈ្លក់វង្វេងនឹងស្ត្រីផិតក្បត់ ហើយឱបរឹតដើមទ្រូងស្រីក្រៅដូច្នេះ?
ថ្វីត្បិតតែបបូរមាត់របស់ស្ត្រីផិតក្បត់ស្រក់ទឹកឃ្មុំ ហើយមាត់របស់នាងរលូនជាងប្រេងក៏ដោយ
នាងបានល្បួងកំលោះនោះដោយហេតុផលជាច្រើន នាងអូសទាញគាត់ដោយភាពរលូននៃបបូរមាត់របស់នាង។
ចូរនិយាយនឹងប្រាជ្ញាថា៖ “អ្នកជាបងប្អូនស្រីរបស់ខ្ញុំ” ចូរហៅការយល់ដឹងថាសាច់ញាតិ។