Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 6:24 - ព្រះគម្ពីរខ្មែរសាកល

24 ដើម្បី​ការពារ​អ្នក​ពី​ស្ត្រី​អាក្រក់ ពី​អណ្ដាត​រលូន​របស់​ស្រីក្រៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដើម្បី​រក្សា​ឯង​ឲ្យ​រួច​ពី​ស្ត្រី​អា‌ក្រក់ គឺ​ឲ្យ​រួច​ពី​អណ្ដាត​ដ៏​រអិល​របស់​ស្រី​ផិត​ក្បត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ពាក្យ​ដាស់​តឿន​ទាំង​នេះ​ការពារ​កូន កុំ​ឲ្យ​ចាញ់​បោក​ស្រី​ទុច្ចរិត កុំ​ឲ្យ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែម‌ល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ប្រយោជន៍​នឹង​រក្សា​ឯង​ទុក ឲ្យ​រួច​ពី​ស្ត្រី​អាក្រក់ គឺ​ឲ្យ​រួច​ពី​អណ្តាត​បញ្ចើច​របស់​ស្រី​ដទៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ពាក្យ​ដាស់‌តឿន​ទាំង​នេះ​ការពារ​កូន កុំ​ឲ្យ​ចាញ់​បោក​ស្រី​ទុច្ចរិត កុំ​ឲ្យ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែម‌ល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។

សូមមើលជំពូក ចម្លង




សុភា‌សិត 6:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយវិញទៀត ដើម្បី​រំដោះ​អ្នក​ពី​ស្ត្រី​ផិតក្បត់ ពី​ស្រីក្រៅ​ដែល​លួងលោម​ដោយ​ពាក្យសម្ដី​របស់នាង​——


នេះគឺ​ដើម្បី​ការពារ​អ្នក​ពី​ស្ត្រី​ផិតក្បត់ ពី​ស្រីក្រៅ​ដែល​លួងលោម​ដោយ​ពាក្យសម្ដី​របស់នាង​។


ថ្វីត្បិតតែ​បបូរមាត់​របស់​ស្ត្រី​ផិតក្បត់​ស្រក់​ទឹកឃ្មុំ ហើយ​មាត់​របស់នាង​រលូន​ជាង​ប្រេង​ក៏ដោយ


ខ្ញុំ​បាន​រកឃើញ​អ្វីដែល​ល្វីងជូរចត់​ជាង​សេចក្ដីស្លាប់​ទៅទៀត គឺ​មនុស្សស្រី​ដែល​ចិត្ត​របស់នាង​ជា​អន្ទាក់ និង​ជា​សំណាញ់ ហើយ​ដៃ​របស់នាង​ជា​ខ្នោះ​។ អ្នកដែល​ផ្គាប់ព្រះហឫទ័យ​ព្រះ នឹង​រួចផុត​ពី​នាង ប៉ុន្តែ​មនុស្សបាប​នឹង​ត្រូវ​នាង​ចាប់​វិញ​។


ប៉ុន្តែ​គាត់​បដិសេធ ហើយ​និយាយ​នឹង​ប្រពន្ធ​របស់​ម្ចាស់​គាត់​ថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​មិន​ខ្វល់ខ្វាយ​អំពី​អ្វីមួយ​ក្នុង​ផ្ទះ​ទេ ហើយ​លោក​បាន​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន មក​ក្នុង​ដៃ​របស់ខ្ញុំ​។


កូន​របស់ខ្ញុំ​អើយ ហេតុអ្វីបានជា​អ្នក​ឈ្លក់វង្វេង​នឹង​ស្ត្រី​ផិតក្បត់ ហើយ​ឱបរឹត​ដើមទ្រូង​ស្រីក្រៅ​ដូច្នេះ​?


នាង​បាន​ល្បួង​កំលោះនោះ​ដោយ​ហេតុផល​ជាច្រើន នាង​អូសទាញ​គាត់​ដោយ​ភាពរលូន​នៃ​បបូរមាត់​របស់នាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម