ខ្ញុំជ្រកកោនក្នុងព្រះយេហូវ៉ា តើអ្នករាល់គ្នានិយាយនឹងព្រលឹងរបស់ខ្ញុំថា៖ “ចូររត់គេចទៅភ្នំរបស់ពួកឯងដូចសត្វស្លាបទៅ” យ៉ាងដូចម្ដេចបាន?
សុភាសិត 6:5 - ព្រះគម្ពីរខ្មែរសាកល ចូររំដោះខ្លួនចេញ ដូចឈ្លូសរួចពីដៃអ្នកប្រមាញ់ ដូចសត្វស្លាបរួចពីដៃព្រាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរដោះខ្លួនចេញ ដូចជាប្រើសដែលខំប្រឹង ឲ្យរួចពីកណ្ដាប់ដៃនាយព្រាន ហើយដូចជាសត្វហើរ ឲ្យរួចពីដៃនៃអ្នកដែលចាប់វា ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺខំប្រឹងរើបម្រះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួនឲ្យរួចពីអន្ទាក់របស់ព្រាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យដោះខ្លួនចេញ ដូចជាប្រើសរួចពីកណ្តាប់ដៃនាយព្រាន ហើយដូចសត្វហើររួចពីដៃនៃអ្នកដែលចាប់វា។ អាល់គីតាប គឺខំប្រឹងរើបំរះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួន ឲ្យរួចពីអន្ទាក់របស់ព្រាន។ |
ខ្ញុំជ្រកកោនក្នុងព្រះយេហូវ៉ា តើអ្នករាល់គ្នានិយាយនឹងព្រលឹងរបស់ខ្ញុំថា៖ “ចូររត់គេចទៅភ្នំរបស់ពួកឯងដូចសត្វស្លាបទៅ” យ៉ាងដូចម្ដេចបាន?
ព្រលឹងរបស់យើងប្រៀបដូចជាសត្វស្លាបដែលរួចផុតពីអង្គប់របស់អ្នកដាក់អង្គប់; អង្គប់ត្រូវបានបំបាក់ ហើយយើងបានរួចផុត!