កូនរបស់ខ្ញុំអើយ ចូររក្សាសេចក្ដីបង្គាប់របស់ឪពុកអ្នក ហើយកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ម្ដាយអ្នកឡើយ!
សុភាសិត 5:5 - ព្រះគម្ពីរខ្មែរសាកល ជើងរបស់នាងចុះទៅឯសេចក្ដីស្លាប់ ជំហានរបស់នាងឈានទៅស្ថានមនុស្សស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជើងវាដើរចុះទៅឯសេចក្ដីស្លាប់ ជំហានវាឈានទៅជាប់នៅ ស្ថានឃុំព្រលឹងមនុស្សស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីប្រភេទនេះបណ្ដាលឲ្យអ្នកត្រូវស្លាប់ ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជើងវាដើរចុះទៅឯសេចក្ដីស្លាប់ ជំហានវាឈានទៅជាប់នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ អាល់គីតាប ស្ត្រីប្រភេទនេះបណ្ដាលឲ្យអ្នកត្រូវស្លាប់ ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។ |
កូនរបស់ខ្ញុំអើយ ចូររក្សាសេចក្ដីបង្គាប់របស់ឪពុកអ្នក ហើយកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ម្ដាយអ្នកឡើយ!
កូនរបស់ខ្ញុំអើយ ចូររក្សាពាក្យរបស់ខ្ញុំ ហើយសន្សំសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងអ្នកចុះ!
ខ្ញុំបានរកឃើញអ្វីដែលល្វីងជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត គឺមនុស្សស្រីដែលចិត្តរបស់នាងជាអន្ទាក់ និងជាសំណាញ់ ហើយដៃរបស់នាងជាខ្នោះ។ អ្នកដែលផ្គាប់ព្រះហឫទ័យព្រះ នឹងរួចផុតពីនាង ប៉ុន្តែមនុស្សបាបនឹងត្រូវនាងចាប់វិញ។
ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះមួយសម្បុរស្លេក។ អ្នកដែលជិះសេះនោះ ឈ្មោះ “សេចក្ដីស្លាប់” ហើយស្ថានមនុស្សស្លាប់ក៏ជាប់តាមអ្នកនោះ។ សិទ្ធិអំណាចលើមួយភាគបួននៃផែនដីត្រូវបានប្រគល់ឲ្យពួកគេ ដើម្បីសម្លាប់ដោយដាវ ទុរ្ភិក្ស អាសន្នរោគ និងសត្វព្រៃនៅលើផែនដី។