ពួកគេឲ្យពររេបិកា ហើយនិយាយនឹងនាងថា៖ “ប្អូនស្រីរបស់យើងអើយ សូមឲ្យឯងបានទៅជារាប់ពាន់រាប់ម៉ឺននាក់ សូមឲ្យពូជពង្សរបស់ឯងយកខ្លោងទ្វាររបស់សត្រូវជាកម្មសិទ្ធិចុះ”។
សុភាសិត 5:16 - ព្រះគម្ពីរខ្មែរសាកល តើគួរឲ្យប្រភពទឹករបស់អ្នកហូរខ្ចាយទៅផ្លូវ ហើយគួរឲ្យប្រឡាយទឹករបស់អ្នកហូរខ្ចាយតាមកន្លែងសាធារណៈឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើគួរឲ្យរន្ធទឹកឯងហូរសាចចេញទៅក្រៅ ហើយគន្លងទឹកឯងហូរទៅក្នុងផ្លូវឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំបណ្ដោយឲ្យទឹកនេះហូរទៅក្រៅ តាមដងផ្លូវឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើគួរឲ្យរន្ធទឹកឯងហូរសាចចេញទៅក្រៅ ហើយគន្លងទឹកឯងហូរទៅក្នុងផ្លូវឬអី អាល់គីតាប កុំបណ្ដោយឲ្យទឹកនេះហូរទៅក្រៅ តាមដងផ្លូវឡើយ។ |
ពួកគេឲ្យពររេបិកា ហើយនិយាយនឹងនាងថា៖ “ប្អូនស្រីរបស់យើងអើយ សូមឲ្យឯងបានទៅជារាប់ពាន់រាប់ម៉ឺននាក់ សូមឲ្យពូជពង្សរបស់ឯងយកខ្លោងទ្វាររបស់សត្រូវជាកម្មសិទ្ធិចុះ”។
ប្រពន្ធរបស់អ្នកនឹងបានដូចជាដើមទំពាំងបាយជូរដ៏សម្បូរផលផ្លែ នៅក្នុងផ្ទះរបស់អ្នក; កូនៗរបស់អ្នកនឹងបានដូចជាកូនអូលីវនៅជុំវិញតុរបស់អ្នក។
ចូរថ្វាយពរព្រះនៅក្នុងអង្គប្រជុំ អ្នកដែលចេញពីប្រភពទឹកនៃអ៊ីស្រាអែលអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ត្រូវទុកសម្រាប់អ្នកតែម្នាក់ឯងប៉ុណ្ណោះ គឺមិនមែនសម្រាប់ឲ្យអ្នកដទៃចែកជាមួយអ្នកឡើយ។
សូមឲ្យប្រភពទឹករបស់អ្នកបានពរ ហើយចូរត្រេកអរនឹងប្រពន្ធដែលបានតាំងពីយុវវ័យរបស់អ្នកចុះ
នៅពេលព្រះអង្គទ្រង់នាំពួកគេដើរកាត់ទីរហោស្ថាន ពួកគេមិនបានស្រេកទឹកឡើយ ព្រះអង្គបានបង្ហូរទឹកចេញពីថ្មដាសម្រាប់ពួកគេ គឺព្រះអង្គបានបំបែកថ្មដា ហើយទឹកក៏ហូរចេញមក។