Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 5:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 តើ​គួរឲ្យ​ប្រភពទឹក​របស់អ្នក​ហូរខ្ចាយ​ទៅ​ផ្លូវ ហើយ​គួរឲ្យ​ប្រឡាយ​ទឹក​របស់អ្នក​ហូរខ្ចាយ​តាម​កន្លែងសាធារណៈ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 កុំ​បណ្ដោយ​ឲ្យ​ទឹក​នេះ​ហូរ​ទៅ​ក្រៅ តាម​ដង​ផ្លូវ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

16 កុំ​បណ្ដោយ​ឲ្យ​ទឹក​នេះ​ហូរ​ទៅ​ក្រៅ តាម​ដង​ផ្លូវ​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 5:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ឲ្យ​ពរ​នាង​រេបិកា​ដោយ​ពាក្យ​ថា៖ «ប្អូន​ស្រី​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្ដាយ របស់​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន ហើយ​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង នៃ​អស់​អ្នក​ដែល​ស្អប់​ពួក‌គេ»។


មើល៍ កូន​ចៅ​ជា​មត៌ក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។


ប្រពន្ធ​របស់​អ្នក​នឹង​បាន​ដូច​ជា ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែ នៅ​ក្នុង​ផ្ទះ​របស់​អ្នក កូន​ៗ​របស់​អ្នកនឹង​បាន​ដូច​ជា ដើម​អូលីវ​នៅ​ជុំ‌វិញ​តុរបស់​អ្នក។


ឱ​អស់​អ្នក​ដែល​កើត​ពី​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរលើក​តម្កើង​ព្រះ នៅ​ក្នុង​ក្រុម​ជំនុំ​ធំ ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា!


ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ ពី​អណ្តូង​របស់​ខ្លួន​ចុះ។


ត្រូវ​ទុក​សម្រាប់​ខ្លួន​ឯង​តែ​មួយ​ប៉ុណ្ណោះ មិន​មែន​សម្រាប់​មនុស្ស​ដទៃ ជា‌មួយ​ឯង​ផង​នោះ​ទេ។


សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ ចូរ​ឲ្យ​ឯង​បាន​រីក‌រាយ​ចំពោះ​ប្រពន្ធ ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំលោះ​ចុះ


«ទឹក​ដែល​លួច​ពី​គេ នោះ​រមែង​ផ្អែម ឯ​អាហារ​ដែល​បរិ‌ភោគ​ដោយ​លួច​លាក់ នោះ​ក៏​រមែង​ឆ្ងាញ់»។


ប្អូនជា​ប្រពន្ធ​របស់​យើង ប្រៀប​ដូច​ជា​សួន‌ច្បារដែល​រាំង​ផ្លូវ​ចូល ជា​រន្ធ​ទឹក​ដែល​គេ​ហួង‌ហែង ជា​ទឹក​ផុស​ដែល​គេ​បិទ​ខ្ទប់


ឯង​ជា​ក្បាល​ទឹក​ដែល​ស្រោច​សួន‌ច្បារ ជា​អណ្តូងមាន​ទឹក​រស់ ជា​ទឹក​ជ្រោះ​ហូរ​មក​ពី​ភ្នំ​ល្បាណូន។


គេ​មិន​បាន​ស្រេក​ឡើយ កំពុង​ដែល​ព្រះ‌អង្គ​នាំ​គេ​ដើរ​កាត់​សមុទ្រ​ខ្សាច់ គឺ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​សម្រាប់​គេ ព្រះ‌អង្គ​ក៏​បំបែក​ថ្មដា ឲ្យ​ទឹក​ផុស​ចេញ​មក។


ដូច្នេះ អ៊ីស្រា‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត ហើយ​ក្បាល​ទឹក​របស់​យ៉ាកុប នោះ​នៅ​តែ​ឯង ក្នុង​ស្រុក​ដែល​មាន​ស្រូវ មាន​ទំពាំង‌បាយ‌ជូរ ឯ​មេឃ​ក៏​ទម្លាក់​ទឹក​សន្សើម​មក​ដែរ។


លោក​មាន​កូន​ប្រុស​សាម​សិប​នាក់ ហើយ​លោក​បាន​ឲ្យ​កូន​ស្រី​របស់​លោក​សាម​សិប​នាក់​រៀប​ការ​នឹង​អ្នក​ផ្សេង ក្រៅ​ពី​ពូជអំបូរ​របស់​លោក ក៏​បាន​យក​កូន​ស្រីអ្នក​ផ្សេង​សាម​សិប​នាក់ មក​ឲ្យ​កូន​ប្រុស​របស់​លោក។ លោក​បាន​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម