ពាក្យសម្ដីពីមាត់របស់គេ ជាសេចក្ដីទុច្ចរិត និងសេចក្ដីបោកបញ្ឆោត គេលែងប្រព្រឹត្តដោយប្រាជ្ញា និងលែងប្រព្រឹត្តល្អទៀតហើយ។
សុភាសិត 4:16 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ពួកគេដេកមិនបានទេ លុះត្រាតែបានធ្វើអាក្រក់ ហើយដេកមិនលក់ឡើយ លុះត្រាតែបានធ្វើឲ្យគេជំពប់; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ អាល់គីតាប អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ |
ពាក្យសម្ដីពីមាត់របស់គេ ជាសេចក្ដីទុច្ចរិត និងសេចក្ដីបោកបញ្ឆោត គេលែងប្រព្រឹត្តដោយប្រាជ្ញា និងលែងប្រព្រឹត្តល្អទៀតហើយ។
គេគិតគូរអំពើទុច្ចរិតនៅលើគ្រែរបស់ខ្លួន គេឈរក្នុងផ្លូវមិនល្អ គេមិនបដិសេធការអាក្រក់ឡើយ”។
ប៉ុន្តែមនុស្សអាក្រក់ ប្រៀបដូចជាសមុទ្រដែលរំជួលចុះឡើង គឺមិនអាចនៅស្ងៀមបានឡើយ ទឹករបស់វាកូរល្បាប់ និងភក់ឡើង។
លុះព្រលឹមឡើង ក្រុមព្រឹទ្ធាចារ្យរបស់ប្រជាជន ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានជួបជុំគ្នា។ ពួកគេនាំព្រះយេស៊ូវទៅឯក្រុមប្រឹក្សារបស់ពួកគេ
ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។
ប៉ុន្តែលូស៊ាមេបញ្ជាការបានចូលមក យកវាចេញពីដៃរបស់យើងខ្ញុំ ដោយប្រើកម្លាំងច្រើន ហើយបញ្ជាពួកដើមចោទឲ្យមកជួបលោក។
ពួកគេមានភ្នែកដែលពេញដោយការផិតក្បត់ និងមិនចេះស្កប់នឹងបាប; ពួកគេលួងលោមមនុស្សដែលមិនមាំមួន; ចិត្តពួកគេត្រូវបានបង្វឹកឲ្យមានការលោភលន់; ពួកគេជាកូនចៅដែលត្រូវបណ្ដាសា;