ខ្ញុំតែងតែដូច្នេះ គឺនៅពេលថ្ងៃ កម្ដៅបានស៊ីបំផ្លាញខ្ញុំ ហើយនៅពេលយប់ ភាពរងាបានស៊ីបំផ្លាញខ្ញុំ រីឯការដេកលក់ក៏រត់គេចពីភ្នែករបស់ខ្ញុំដែរ។
សុភាសិត 31:18 - ព្រះគម្ពីរខ្មែរសាកល នាងឃើញថាការជួញដូររបស់ខ្លួនល្អហើយ។ ចង្កៀងរបស់នាងមិនចេះរលត់នៅពេលយប់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងឃើញថា ទំនិញរបស់នាងសុទ្ធតែមានកម្រៃ ហើយយប់ៗចង្កៀងនាងមិនរលត់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងឃើញកិច្ចការរបស់នាងបានចម្រើនឡើង នាងធ្វើការទាំងយប់ ក្រោមពន្លឺចង្កៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងឃើញថា ទំនិញរបស់នាងសុទ្ធតែមានកំរៃ ហើយយប់ៗចង្កៀងនាងមិនរលត់ទេ អាល់គីតាប នាងឃើញកិច្ចការរបស់នាងបានចំរើនឡើង នាងធ្វើការទាំងយប់ ក្រោមពន្លឺចង្កៀង។ |
ខ្ញុំតែងតែដូច្នេះ គឺនៅពេលថ្ងៃ កម្ដៅបានស៊ីបំផ្លាញខ្ញុំ ហើយនៅពេលយប់ ភាពរងាបានស៊ីបំផ្លាញខ្ញុំ រីឯការដេកលក់ក៏រត់គេចពីភ្នែករបស់ខ្ញុំដែរ។
ការដែលក្រោកឡើងពីព្រលឹម ការដែលក្រចូលគេង ការដែលហូបនំប៉័ងនៃការនឿយហត់ ជាការឥតប្រយោជន៍សម្រាប់អ្នករាល់គ្នា; ជាការពិត ព្រះអង្គប្រទានដំណេកដល់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
នាងក្រវាត់ចង្កេះរបស់ខ្លួនដោយសេចក្ដីស្វាហាប់ ហើយក៏ធ្វើឲ្យដើមដៃរបស់នាងមាំមួនដែរ។
ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំអំពីការនឿយហត់ និងការលំបាករបស់យើង គឺយើងបានធ្វើការទាំងយប់ទាំងថ្ងៃ ខណៈដែលយើងប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។