Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 31:17 - ព្រះគម្ពីរខ្មែរសាកល

17 នាង​ក្រវាត់​ចង្កេះ​របស់ខ្លួន​ដោយ​សេចក្ដីស្វាហាប់ ហើយក៏​ធ្វើឲ្យ​ដើមដៃ​របស់នាង​មាំមួន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នាង​ទម្លាប់​ចង្កេះ​ឲ្យ​មាន​កម្លាំង ហើយ​ឲ្យ​ដៃ​បាន​ខ្លាំង​ឡើង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នាង​ប្រឹង‌ប្រែង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ មិន​ឲ្យ​ទំនេរ​ដៃ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នាង​ទំលាប់​ចង្កេះ​ឲ្យ​មាន​កំឡាំង ហើយ​ឲ្យ​ដៃ​បាន​ខ្លាំង​ឡើង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នាង​ប្រឹង‌ប្រែង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ មិន​ឲ្យ​ទំនេរ​ដៃ​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 31:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាងណាមិញ ធ្នូ​របស់វា​នៅតែ​មាំមួន ហើយ​ដើមដៃ​វា​រហ័សរហួន គឺ​មកពី​ព្រះហស្ត​នៃ​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប គឺ​មកពី​អ្នកគង្វាល​ជា​ថ្មដា​នៃ​អ៊ីស្រាអែល


នាង​ពិចារណាមើល​ដី​មួយ​កន្លែង ក៏​ទិញ​ដីនោះ​; ដោយ​កម្រៃ​ផ្ទាល់ដៃ នាង​ធ្វើ​ចម្ការទំពាំងបាយជូរ​មួយ​។


នាង​ឃើញ​ថា​ការជួញដូរ​របស់ខ្លួន​ល្អ​ហើយ​។ ចង្កៀង​របស់នាង​មិនចេះ​រលត់​នៅ​ពេលយប់​ទេ​។


ជាងលោហៈ​ដំ​នៅលើ​ភ្លើងធ្យូង​ដោយ​ឧបករណ៍ ហើយ​ច្នៃ​វា​ឲ្យចេញរូបរាង​ដោយ​ញញួរ ព្រមទាំង​ធ្វើ​វា​ដោយ​ដើមដៃ​ដ៏មានកម្លាំង​របស់ខ្លួន​។ គាត់​ក៏​ឃ្លាន ហើយ​អស់កម្លាំង​ផង ក៏​ល្វើយ​ទៅ​ដោយសារ​មិន​បាន​ផឹក​ទឹក​។


“ចូរ​ក្រវាត់​ចង្កេះ​របស់អ្នករាល់គ្នា​ឲ្យ​រួចជាស្រេច ហើយ​ឲ្យ​ចង្កៀង​នៅ​ឆេះ


ជាទីបញ្ចប់ ចូរ​មានកម្លាំងឡើង​ក្នុង​ព្រះអម្ចាស់ និង​ក្នុង​ព្រះចេស្ដា​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ​។


ដូច្នេះ ចូរ​អ្នករាល់គ្នា​ឈរមាំ​។ ចូរ​ក្រវាត់​ចង្កេះ​របស់អ្នករាល់គ្នា​ដោយ​សេចក្ដីពិត ហើយ​ពាក់​ក្រោះការពារទ្រូង​នៃ​សេចក្ដីសុចរិតយុត្តិធម៌​;


ដូច្នេះ ចូរ​ត្រៀម​គំនិត​របស់អ្នករាល់គ្នា ចូរ​មានគំនិតមធ្យ័ត ចូរ​សង្ឃឹម​ទាំងស្រុង​លើ​ព្រះគុណ​ដែល​កំពុង​ត្រូវបាន​នាំមក​ឯ​អ្នករាល់គ្នា នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម