ជាការពិត គេឃើញថាមនុស្សមានប្រាជ្ញាស្លាប់; មនុស្សល្ងង់ និងមនុស្សខ្លៅក៏វិនាសដូចគ្នា ព្រមទាំងទុកទ្រព្យសម្បត្តិរបស់ខ្លួនឲ្យអ្នកដទៃផង។
សុភាសិត 30:2 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ខ្ញុំល្ងង់ខ្លៅជាងមនុស្សឯទៀតៗ ហើយខ្ញុំគ្មានការយល់ដឹងរបស់មនុស្សឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មែនហើយ ខ្ញុំជាមនុស្សល្ងង់ជាងគេ ក៏ឥតមានយោបល់របស់មនុស្សដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មែនហើយ ខ្ញុំជាមនុស្សល្ងង់ជាងគេទាំងអស់ ខ្ញុំគ្មានតម្រិះខាងលោកីយ៍នេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពិតប្រាកដជាខ្ញុំល្ងង់ជាងអស់ទាំងមនុស្ស ក៏ឥតមានយោបល់របស់មនុស្សដែរ អាល់គីតាប មែនហើយ ខ្ញុំជាមនុស្សល្ងង់ជាងគេទាំងអស់ ខ្ញុំគ្មានតម្រិះខាងលោកីយ៍នេះទេ។ |
ជាការពិត គេឃើញថាមនុស្សមានប្រាជ្ញាស្លាប់; មនុស្សល្ងង់ និងមនុស្សខ្លៅក៏វិនាសដូចគ្នា ព្រមទាំងទុកទ្រព្យសម្បត្តិរបស់ខ្លួនឲ្យអ្នកដទៃផង។
នោះទូលបង្គំក៏ល្ងង់ខ្លៅ ហើយគ្មានចំណេះដឹង; ទូលបង្គំជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។
អ្នកដែលស្រឡាញ់សេចក្ដីប្រៀនប្រដៅ គឺស្រឡាញ់ចំណេះដឹង រីឯអ្នកដែលស្អប់ការស្ដីប្រដៅ ជាមនុស្សល្ងង់ខ្លៅ។
ពាក្យរបស់អេគើរកូនរបស់យ៉ាកេ ជាពាក្យព្យាករ ជាពាក្យថ្លែងរបស់លោកដល់អ៊ីធាល គឺដល់អ៊ីធាល និងយូកាល:
ហើយនិយាយថា៖ “ខ្ញុំបានស្អប់ការប្រៀនប្រដៅយ៉ាងណាហ្ន៎! ចិត្តខ្ញុំបានមើលងាយការស្ដីប្រដៅយ៉ាងណាហ្ន៎!
ពេលនោះ ខ្ញុំពោលថា៖ “វេទនាដល់ខ្ញុំហើយ! ខ្ញុំត្រូវវិនាស ដោយសារខ្ញុំជាមនុស្សមានបបូរមាត់សៅហ្មង ហើយខ្ញុំរស់នៅក្នុងចំណោមប្រជាជនដែលមានបបូរមាត់សៅហ្មងដែរ និងដោយសារភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ គឺព្រះយេហូវ៉ានៃពលបរិវារ!”។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះទេ ក្រែងលោអ្នករាល់គ្នាគិតថាខ្លួនឯងមានប្រាជ្ញា គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនទៅជារឹងរូស រហូតដល់សាសន៍ដទៃបានគ្រប់ចំនួន
កុំឲ្យអ្នកណាបោកបញ្ឆោតខ្លួនឯងឡើយ! ប្រសិនបើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាគិតថា ខ្លួនឯងមានប្រាជ្ញាក្នុងលោកីយ៍នេះ ចូរឲ្យអ្នកនោះត្រឡប់ជាមនុស្សល្ងង់ចុះ ដើម្បីឲ្យគាត់បានជាមនុស្សមានប្រាជ្ញាវិញ
ប្រសិនបើអ្នកណាគិតថាខ្លួនចេះដឹងអ្វីមួយ អ្នកនោះមិនទាន់ចេះដឹងតាមដែលគាត់គួរចេះដឹងនៅឡើយទេ។
ប្រសិនបើអ្នកណាក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំពីព្រះដែលតែងតែប្រទានឲ្យមនុស្សទាំងអស់ដោយសទ្ធា និងដោយឥតបន្ទោស នោះនឹងប្រទានឲ្យអ្នកនោះ។