ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 3:9 - ព្រះគម្ពីរខ្មែរសាកល

ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះយេហូវ៉ា​ដោយ​ទ្រព្យសម្បត្តិ និង​ដោយ​ផលដំបូង​នៃ​អស់ទាំង​ផល​របស់អ្នក​ចុះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ និង​ផល​ដំបូង​ពី​សេចក្ដី​ចម្រើន​របស់​ឯង ទាំង​អម្បាល‌ម៉ាន​ចុះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​យក​ផល​ដំបូង​នៃ​ទ្រព្យ​សម្បត្តិ​ដែល​កូន​រក​បាន មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សម្តែង​ការ​គោរព​ចំពោះ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ ហើយ​នឹង​ផល​ដំបូង ពី​សេចក្ដី​ចំរើន​របស់​ឯង​ទាំង​អំបាល‌ម៉ាន​ចុះ

សូមមើលជំពូក

អាល់គីតាប

ចូរ​យក​ផល​ដំបូង​នៃ​ទ្រព្យ​សម្បត្តិ​ដែល​កូន​រក​បាន មក​ជូនអុលឡោះ‌តាអាឡា ដើម្បី​សំដែង​ការ​គោរព​ចំពោះ​ទ្រង់។

សូមមើលជំពូក



សុភា‌សិត 3:9
30 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ថ្ម​នេះ​ដែល​ទូលបង្គំ​បាន​បញ្ឈរ​ជា​បង្គោល នឹង​បានជា​ដំណាក់​របស់​ព្រះ ហើយ​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​នឹង​ថ្វាយ​មួយភាគដប់​ដល់​ព្រះអង្គ”៕


ជង្រុក​របស់យើង​នឹងបាន​ពេញ ព្រមទាំង​ផ្ដល់​ផលផ្លែគ្រប់មុខ​ផង ហ្វូងចៀម​របស់យើង​នឹង​កើនឡើងរាប់ពាន់រាប់ម៉ឺន​តាម​ទីវាល​របស់យើង​។


មនុស្សមានចិត្តសទ្ធា​នឹង​ចម្រើនឡើង ហើយ​អ្នកដែល​ស្រោច អ្នកនោះ​ក៏​នឹង​ត្រូវបាន​ស្រោច​វិញ​ដែរ​។


អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់ គឺ​ត្មះតិះដៀល​ព្រះសូនបង្កើត​របស់ខ្លួន រីឯ​អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​មនុស្ស​ខ្វះខាត គឺ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​។


អ្នក​មិន​បាន​នាំ​ចៀម​នៃ​តង្វាយដុត​របស់អ្នក​មក​ថ្វាយ​យើង​ទេ ក៏​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់​យើង​ដោយ​យញ្ញបូជា​របស់អ្នក​ដែរ​! យើង​មិន​បាន​ដាក់បន្ទុក​លើ​អ្នក​ដោយ​តង្វាយធញ្ញជាតិ​ទេ ក៏​មិន​បាន​ធ្វើឲ្យ​អ្នក​នឿយហត់​ដោយ​កំញាន​ដែរ​។


អ្នក​ដែល​ទទួល​ពីរ​ឋាឡាន់​ក៏​ដូចគ្នាដែរ គឺ​ចំណេញបាន​ពីរ​ឋាឡាន់​ទៀត​។


រាល់ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ទុកដោយឡែក​ពី​អ្វី​ដែល​ខ្លួនឯង​បាន​សន្សំ តាមដែល​បាន​ចំណេញ ដើម្បីកុំឲ្យ​មាន​ការប្រមូលតង្វាយ​នៅពេល​ខ្ញុំ​មក​ដល់​ឡើយ​។