កុំរសាប់រសល់ព្រោះតែអ្នកដែលធ្វើអាក្រក់ឡើយ ក៏កុំច្រណែនអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
សុភាសិត 3:31 - ព្រះគម្ពីរខ្មែរសាកល កុំច្រណែនមនុស្សហិង្សាឡើយ ក៏កុំជ្រើសរើសផ្លូវណាមួយរបស់គេដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំច្រណែននឹងមនុស្សឃោរឃៅ កុំប្រព្រឹត្តតាមគេឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំឲ្យរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ អាល់គីតាប កុំច្រណែននឹងមនុស្សឃោរឃៅ កុំប្រព្រឹត្តតាមគេឡើយ |
កុំរសាប់រសល់ព្រោះតែអ្នកដែលធ្វើអាក្រក់ឡើយ ក៏កុំច្រណែនអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
ពីព្រោះខ្ញុំបានច្រណែនមនុស្សព្រហើន ពេលខ្ញុំឃើញសេចក្ដីសុខសាន្តរបស់មនុស្សអាក្រក់។
មនុស្សអាក្រក់លោភចង់បានជ័យភណ្ឌរបស់មនុស្សពាល ប៉ុន្តែឫសរបស់មនុស្សសុចរិតបង្កើតផល។
កុំឲ្យចិត្តរបស់អ្នកច្រណែនមនុស្សបាបឡើយ ផ្ទុយទៅវិញ ចូរស្ថិតនៅក្នុងការកោតខ្លាចព្រះយេហូវ៉ាវាល់ព្រឹកវាល់ល្ងាច។
ប្រសិនបើអ្នកឃើញមានការសង្កត់សង្កិនលើអ្នកក្រីក្រ ឬមានការបំពានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណាមួយ ក៏កុំភ្ញាក់ផ្អើលនឹងការនោះឡើយ ដ្បិតនៅលើអ្នកធំ មានអ្នកធំត្រួតត្រាលើគេ ហើយក៏មានអ្នកដែលធំជាងនៅលើពួកគេទៀតផង។
ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និងអ្វីៗដែលស្រដៀងនឹងការទាំងនេះ។ ចំពោះការទាំងនេះ ខ្ញុំសូមដាស់តឿនទុកមុនដល់អ្នករាល់គ្នា ដូចដែលខ្ញុំបានដាស់តឿនពីមុនហើយថា អ្នកដែលប្រព្រឹត្តការទាំងនេះនឹងមិនទទួលអាណាចក្ររបស់ព្រះជាមរតកឡើយ។