អាប់រ៉ាមទូលទៀតថា៖ “មើល៍! ព្រះអង្គមិនបានប្រទានកូនឲ្យទូលបង្គំសោះ ដូច្នេះមើល៍! កូនរបស់អ្នកផ្ទះទូលបង្គំនឹងទៅជាអ្នកទទួលមរតករបស់ទូលបង្គំវិញ”។
សុភាសិត 29:21 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលទម្រើសបាវបម្រើរបស់ខ្លួនតាំងពីក្មេង នៅចុងបញ្ចប់របស់អ្នកនោះនឹងមានទុក្ខលំបាកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលចិញ្ចឹមបាវបម្រើដោយថ្នម តាំងពីតូចមក នោះដល់ជាន់ក្រោយ នឹងបានអ្នកនោះដូចជាកូនវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នកទំរើសខ្ញុំបម្រើខ្លាំងពេក កាលវានៅពីក្មេង ថ្ងៃក្រោយវា នឹងមិនស្ដាប់បង្គាប់អ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលចិញ្ចឹមបាវបំរើដោយថ្នម តាំងពីតូចមក នោះដល់ជាន់ក្រោយនឹងបានអ្នកនោះដូចជាកូនវិញ។ អាល់គីតាប បើអ្នកទំរើសខ្ញុំបម្រើខ្លាំងពេក កាលវានៅពីក្មេង ថ្ងៃក្រោយវា នឹងមិនស្ដាប់បង្គាប់អ្នកឡើយ។ |
អាប់រ៉ាមទូលទៀតថា៖ “មើល៍! ព្រះអង្គមិនបានប្រទានកូនឲ្យទូលបង្គំសោះ ដូច្នេះមើល៍! កូនរបស់អ្នកផ្ទះទូលបង្គំនឹងទៅជាអ្នកទទួលមរតករបស់ទូលបង្គំវិញ”។
រំពាត់ និងការស្ដីប្រដៅផ្ដល់ប្រាជ្ញា ប៉ុន្តែកូនក្មេងដែលបណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់ដល់ម្ដាយរបស់ខ្លួន។
តើអ្នកបានឃើញមនុស្សដែលប្រញាប់ក្នុងពាក្យសម្ដីរបស់ខ្លួនទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។
ការដែលស្ត្រីត្រូវគេស្អប់យកប្ដី និងការដែលបាវបម្រើស្រីដណ្ដើមកន្លែងចៅហ្វាយស្រីរបស់ខ្លួន។
“អ្នកគ្រប់គ្រងនោះក៏និយាយក្នុងចិត្តថា: ‘ចៅហ្វាយរបស់អញចង់ដកយកមុខងារជាអ្នកគ្រប់គ្រងចេញពីអញហើយ តើអញគួរធ្វើដូចម្ដេច? អញគ្មានកម្លាំងទៅជីកដីឡើយ ហើយទៅសុំទានក៏ខ្មាសគេដែរ។
ពេលនោះ បាវបម្រើរបស់មេទាហានលើមួយរយនាក់ម្នាក់ជិតស្លាប់ដោយមានជំងឺ។ បាវបម្រើនេះជាអ្នកដែលមេទាហានឲ្យតម្លៃណាស់។