ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 29:2 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​មនុស្ស​សុចរិត​កើនឡើង ប្រជាជន​នឹង​អរសប្បាយ ប៉ុន្តែ​នៅពេល​មនុស្ស​អាក្រក់​គ្រប់គ្រង ប្រជាជន​នឹង​ស្រែកថ្ងូរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ណា​មនុស្ស​សុចរិត​មាន​អំណាច​ឡើង នោះ​ជន​ទាំង‌ឡាយ​រមែង​មាន​ចិត្ត​រីក‌រាយ តែ​កាល​ណា​មនុស្ស​អាក្រក់​គ្រប់‌គ្រង​វិញ នោះ​បណ្ដា‌ជន​ស្រែក​ថ្ងូរ​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ណា​មាន​មនុស្ស​សុចរិត​ច្រើន​គ្រប់‌គ្រង​ស្រុក ប្រជា‌រាស្ត្រ​រមែង​មាន​អំណរ ប៉ុន្តែ បើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ ប្រជា‌រាស្ត្រ​នឹង​ស្រែក​ថ្ងូរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​មនុស្ស​សុចរិត​មាន​អំណាច​ឡើង នោះ​ជន​ទាំង‌ឡាយ​រមែង​មាន​ចិត្ត​រីក‌រាយ តែ​កាល​ណា​មនុស្ស​អាក្រក់​គ្រប់‌គ្រង​វិញ នោះ​បណ្តាជន​ស្រែក​ថ្ងូរ​ឡើង។

សូមមើលជំពូក

អាល់គីតាប

កាល​ណា​មាន​មនុស្ស​សុចរិត​ច្រើន​គ្រប់‌គ្រង​ស្រុក ប្រជា‌រាស្ត្រ​រមែង​មាន​អំណរ ប៉ុន្តែ បើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ ប្រជា‌រាស្ត្រ​នឹង​ស្រែក​ថ្ងូរ។

សូមមើលជំពូក



សុភា‌សិត 29:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​មនុស្ស​សុចរិត​បានសុខ ទីក្រុង​នឹង​អបអរ ហើយ​នៅពេល​មនុស្ស​អាក្រក់​វិនាស​ទៅ ក៏​មាន​សម្រែកហ៊ោសប្បាយ​។


នៅពេល​មនុស្ស​សុចរិត​មានជ័យជម្នះ នោះនឹង​មាន​ភាពរុងរឿង​យ៉ាងខ្លាំង ប៉ុន្តែ​នៅពេល​មនុស្ស​អាក្រក់​ក្រោកឡើង ប្រជាជន​នឹង​លាក់ខ្លួន​។


មនុស្ស​អាក្រក់​ដែល​គ្រប់គ្រង​លើ​ប្រជាជន​ក្រខ្សត់ ប្រៀបដូចជា​សិង្ហ​គ្រហឹម ឬ​ខ្លាឃ្មុំ​ប្រុង​សង្គ្រុប​។


នៅពេល​មនុស្ស​អាក្រក់​ក្រោកឡើង ប្រជាជន​នឹង​លាក់ខ្លួន ប៉ុន្តែ​នៅពេល​ពួកគេ​វិនាស មនុស្ស​សុចរិត​នឹង​កើនឡើង​៕


មាន​ការអាក្រក់​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ មើលទៅដូចជា​កំហុសអចេតនា​ដែល​ចេញមក​ពី​មេគ្រប់គ្រង គឺ​:


មាន​មនុស្សឆោតល្ងង់​ត្រូវបាន​តាំងឡើង​ក្នុង​កន្លែងខ្ពង់ខ្ពស់​នានា រីឯ​ពួក​អ្នកមាន​អង្គុយ​នៅ​កន្លែងតូចទាប​វិញ​។


ខ្ញុំ​បាន​បែរមក​ពិចារណា​ទៀត អំពី​ការ​សង្កត់សង្កិន​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ទឹកភ្នែក​របស់​អ្នកដែល​រង​ការ​សង្កត់សង្កិន​! គ្មាន​អ្នក​សម្រាលទុក្ខ​ពួកគេ​ឡើយ​។ នៅក្នុង​ដៃ​របស់​ពួកអ្នក​សង្កត់សង្កិន​ពួកគេ មាន​អំណាច ដូច្នេះ​គ្មាន​អ្នកដែល​សម្រាលទុក្ខ​ពួកគេ​ទេ​!


នៅពេល​ហេរ៉ូឌ​ឃើញ​ថា​ខ្លួន​ចាញ់បោក​ហោរាចារ្យ​ទាំងនោះ ទ្រង់​ក៏​ខ្ញាល់​យ៉ាងខ្លាំង ហើយ​ចាត់​គេ​ឲ្យទៅ សម្លាប់​ក្មេងប្រុស​ទាំងអស់​ដែល​នៅ​បេថ្លេហិម និង​តំបន់​ទាំងអស់​ជុំវិញ​បេថ្លេហិម ចាប់ពី​អាយុពីរឆ្នាំ​ចុះ​ក្រោម យោងតាម​ពេលវេលា​ដែល​ទ្រង់​បាន​សាកសួរ​ពី​ពួក​ហោរាចារ្យ​។


នៅពេល​ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មានអំពល់ ហើយ​អ្នក​យេរូសាឡិម​ទាំងមូល​ក៏​មានអំពល់​ជាមួយ​ទ្រង់​ដែរ​។


ទូតសួគ៌​ទីប្រាំពីរ​ផ្លុំត្រែឡើង នោះ​មាន​សំឡេង​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “អាណាចក្រ​របស់​ពិភពលោក បាន​ត្រឡប់ជា​របស់​ព្រះអម្ចាស់​នៃយើង និង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ហើយ​។ ព្រះអង្គ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។