កូនល្ងង់ជាសេចក្ដីអន្តរាយដល់ឪពុករបស់ខ្លួន រីឯការឌុកដាន់ពីប្រពន្ធប្រៀបដូចជាតំណក់ទឹកដែលស្រក់ជានិច្ច។
សុភាសិត 27:15 - ព្រះគម្ពីរខ្មែរសាកល ប្រពន្ធឌុកដាន់ និងតំណក់ទឹកដែលស្រក់ជានិច្ចនៅថ្ងៃមានភ្លៀង គឺដូចគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកដែលស្រក់ចុះតក់ៗជានិច្ច នៅថ្ងៃភ្លៀងច្រើន ហើយស្ត្រីដែលចេះតែរករឿង នោះក៏ដូចគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីពូកែឈ្លោះប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះឈប់ នៅថ្ងៃមានភ្លៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទឹកដែលស្រក់ចុះតក់ៗជានិច្ច នៅថ្ងៃភ្លៀងច្រើន ហើយស្ត្រីដែលចេះតែរករឿង នោះក៏ដូចគ្នា អាល់គីតាប ប្រពន្ធពូកែឈ្លោះប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះឈប់ នៅថ្ងៃមានភ្លៀង។ |
កូនល្ងង់ជាសេចក្ដីអន្តរាយដល់ឪពុករបស់ខ្លួន រីឯការឌុកដាន់ពីប្រពន្ធប្រៀបដូចជាតំណក់ទឹកដែលស្រក់ជានិច្ច។