សុភាសិត 27:10 - ព្រះគម្ពីរខ្មែរសាកល កុំបោះបង់ចោលមិត្តភក្ដិរបស់ខ្លួន ឬមិត្តភក្ដិរបស់ឪពុកខ្លួនឡើយ; កុំទៅផ្ទះរបស់បងប្អូនអ្នកនៅថ្ងៃនៃសេចក្ដីអន្តរាយរបស់អ្នក; អ្នកជិតខាងដែលនៅជិត ប្រសើរជាងបងប្អូនដែលនៅឆ្ងាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុកឡើយ ក៏កុំចូលក្នុងផ្ទះរបស់បងប្អូនរបស់អ្នកក្នុងគ្រា ដែលអ្នកមានទុក្ខព្រួយ។ អ្នកជិតខាងដែលនៅក្បែរ នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំបោះបង់មិត្តរបស់អ្នក ឬមិត្តរបស់ឪពុកអ្នកចោលឡើយ។ នៅថ្ងៃមានអាសន្ន កុំរត់ទៅពឹងបងប្អូនបង្កើត របស់អ្នកឲ្យសោះ ដ្បិតអ្នកជិតខាងដែលស្និទ្ធស្នាលប្រសើរជាងបងប្អូនបង្កើតដែលនៅឆ្ងាយទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមិត្រភក្តិរបស់ខ្លួន នឹងមិត្រភក្តិរបស់ឪពុក នោះកុំឲ្យបោះបង់ចោលឡើយ ក៏កុំឲ្យចូលផ្ទះរបស់បងប្អូនឯងក្នុងគ្រាដែលឯងកើតមានសេចក្ដីទុក្ខព្រួយដែរ អ្នកមួយដែលនៅជិតខាងខ្លួន នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយវិញ។ អាល់គីតាប កុំបោះបង់មិត្តរបស់អ្នក ឬមិត្តរបស់ឪពុកអ្នកចោលឡើយ។ នៅថ្ងៃមានអាសន្ន កុំរត់ទៅពឹងបងប្អូនបង្កើត របស់អ្នកឲ្យសោះ ដ្បិតអ្នកជិតខាងដែលស្និទ្ធស្នាលប្រសើរជាងបងប្អូនបង្កើតដែលនៅឆ្ងាយទៅទៀត។ |
មនុស្សដែលមានមិត្តភក្ដិច្រើនក៏អាចវិនាសដែរ ប៉ុន្តែមានមិត្តសម្លាញ់ម្នាក់ដែលស្និទ្ធស្នាលជាងបងប្អូនទៅទៀត៕
អស់ទាំងបងប្អូនរបស់អ្នកក្រីក្រស្អប់គាត់ទៅហើយ ចុះទម្រាំមិត្តភក្ដិរបស់គាត់វិញ តើគេចេញឆ្ងាយពីគាត់អម្បាលម៉ានទៅទៀត! គាត់អង្វរដោយពាក្យសម្ដី ក៏ពួកគេមិនខ្វល់ដែរ។
លុះភ្លឺឡើង ពួកយូដារៀបផែនការសម្ងាត់ ទាំងនាំគ្នាស្បថថា មិនហូបមិនផឹក រហូតទាល់តែបានសម្លាប់ប៉ូល។