Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 27:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 កុំ​បោះ‌បង់​មិត្ត​របស់​អ្នក ឬ​មិត្ត​របស់​ឪពុក​អ្នក​ចោល​ឡើយ។ នៅ​ថ្ងៃ​មាន​អាសន្ន កុំ​រត់​ទៅ​ពឹង​បងប្អូន​បង្កើត របស់​អ្នក​ឲ្យ​សោះ ដ្បិត​អ្នក​ជិត​ខាង​ដែល​ស្និទ្ធ‌ស្នាល​ប្រសើរ​ជាង​បងប្អូន​បង្កើត​ដែល​នៅ​ឆ្ងាយ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 កុំ​បោះបង់ចោល​មិត្តភក្ដិ​របស់ខ្លួន ឬ​មិត្តភក្ដិ​របស់​ឪពុក​ខ្លួន​ឡើយ​; កុំ​ទៅ​ផ្ទះ​របស់​បងប្អូន​អ្នក​នៅ​ថ្ងៃ​នៃ​សេចក្ដីអន្តរាយ​របស់អ្នក​; អ្នកជិតខាង​ដែល​នៅជិត ប្រសើរ​ជាង​បងប្អូន​ដែល​នៅឆ្ងាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 កុំ​ឲ្យ​បោះ‌បង់​ចោល​មិត្ត‌ភក្តិ​របស់​ខ្លួន និង​មិត្ត‌ភក្តិ​របស់​ឪពុក​ឡើយ ក៏​កុំ​ចូល​ក្នុង​ផ្ទះ​របស់​បង‌ប្អូន​របស់អ្នក​ក្នុង​គ្រា ដែល​អ្នក​មាន​ទុក្ខ​ព្រួយ។ អ្នក​ជិត​ខាង​ដែល​នៅ​ក្បែរ នោះ​វិសេស​ជាង​បង‌ប្អូន​ដែល​នៅ​ឆ្ងាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​មិត្រ‌ភក្តិ​របស់​ខ្លួន នឹង​មិត្រ‌ភក្តិ​របស់​ឪពុក នោះ​កុំ​ឲ្យ​បោះ‌បង់​ចោល​ឡើយ ក៏​កុំ​ឲ្យ​ចូល​ផ្ទះ​របស់​បង​ប្អូន​ឯង​ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ដែរ អ្នក​មួយ​ដែល​នៅ​ជិត​ខាង​ខ្លួន នោះ​វិសេស​ជាង​បង​ប្អូន​ដែល​នៅ​ឆ្ងាយ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 កុំ​បោះ‌បង់​មិត្ត​របស់​អ្នក ឬ​មិត្ត​របស់​ឪពុក​អ្នក​ចោល​ឡើយ។ នៅ​ថ្ងៃ​មាន​អាសន្ន កុំ​រត់​ទៅ​ពឹង​បង​ប្អូន​បង្កើត របស់​អ្នក​ឲ្យ​សោះ ដ្បិត​អ្នក​ជិត​ខាង​ដែល​ស្និទ្ធ‌ស្នាល​ប្រសើរ​ជាង​បង​ប្អូន​បង្កើត​ដែល​នៅ​ឆ្ងាយ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




សុភា‌សិត 27:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​មេភី‌បូសែត​ជា​ចៅ​របស់​ព្រះ‌បាទ​សូល បាន​មក​ទទួល​ព្រះ‌បាទ​ដាវីឌ​ដែរ។ តាំង​ពី​ពេល​ស្ដេច​យាង​ចាក​ចេញ​ទៅ រហូត​ដល់​ថ្ងៃ​ស្ដេច​យាង​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត លោក​មេភី‌បូសែត​ពុំ​បាន​លាង​ជើង កោរ​ពុក​ចង្កា ឬ​បោក​សម្លៀក‌បំពាក់​ទេ។


ទោះ​បី​ព្រះ‌ករុណា​ជា​អម្ចាស់​យល់​ឃើញ​ថា ពូជ‌ពង្ស​ទាំង​អស់​របស់​ព្រះ‌បាទ​សូល ជា​ជីតា​ទូលបង្គំ ត្រូវ​តែ​ស្លាប់​ក៏​ដោយ ក៏​ព្រះ‌ករុណា​បាន​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ចូល​រួម ក្នុង​ចំណោម​អស់​អ្នក​ដែល​បរិភោគ​ជា​មួយ​ព្រះ‌ករុណា​ដែរ។ ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ទូល‌អង្វរ​សូម​អ្វី​ពី​ព្រះ‌ករុណា​ទៀត​ឡើយ»។


ព្រះ‌បាទ​ដាវីឌ​សន្ដោស​ប្រណី​ដល់​លោក​មេភី‌បូសែត ជា​បុត្រ​របស់​សម្ដេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ព្រះ‌បាទ​សូល ព្រោះ​តែ​ពាក្យ​ដែល​ព្រះ‌រាជា​បាន​ស្បថ​ជា​មួយ​សម្ដេច​យ៉ូណា‌ថាន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។


ព្រះ‌បាទ​យ៉ូអាស​ពុំ​នឹក​ឃើញ​សេចក្ដី​សប្បុរស​ដែល​លោក​យេហូ‌យ៉ាដា ជា​ឪពុក​របស់​លោក​សាកា‌រី បាន​សម្តែង​ចំពោះ​ស្ដេច​ទេ គឺ​ស្ដេច​ប្រហារ​ជីវិត​កូន​របស់​លោក។ នៅ​ពេល​ស្លាប់ លោក​សាកា‌រី​ពោល​ថា៖ «សូម​ព្រះ‌អម្ចាស់​ទត​មើល ហើយ​រក​យុត្តិធម៌​ចុះ!»។


កល្យាណ​មិត្ត​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បងប្អូន​វិញ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខ‌ធុរៈ។


អ្នក​ណា​មាន​មិត្ត‌ភក្ដិ​ច្រើន អ្នក​នោះ​រមែង​កើត​ទុក្ខ តែ​មិត្ត‌ភក្ដិ​ខ្លះ​មាន​ចិត្ត​ស្មោះ​ត្រង់​លើស​បងប្អូន​បង្កើត​ទៅ​ទៀត។


មនុស្ស​ក្រីក្រ​គ្មាន​បងប្អូន​ណា​ម្នាក់​រាប់​រក​ទេ លើស​ពី​នេះ​ទៀត មិត្ត‌ភក្ដិ​ក៏​បោះ‌បង់​ចោល​ដែរ កាល​ណា​ត្រូវ​ការ​រក​គេ គេ​គេច​បាត់​អស់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: តើ​ដូនតា​របស់​អ្នក​រាល់​គ្នា​ឃើញ​យើង​ធ្វើ​ខុស ត្រង់​ណា បាន​ជា​ពួក​គេ​ឃ្លាត​ចាក​ពី​យើង ហើយ​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ ដូច្នេះដែរ?


នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា ហើយ​ស្បថ‌ស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។


«ប្រសិន​បើ​អ្នក​ឃើញ​គោ ឬ​ចៀម​របស់​បងប្អូន​អ្នក​វង្វេង កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ តែ​ត្រូវ​នាំ​សត្វ​នោះ​ទៅ​ឲ្យ​ម្ចាស់​វា​វិញ កុំ​បី​អាក់‌ខាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម