អ្នកដែលលាក់បាំងសម្អប់ គឺមានបបូរមាត់ភូតភរ ហើយអ្នកដែលបញ្ចេញពាក្យមួលបង្កាច់ អ្នកនោះជាមនុស្សល្ងង់។
សុភាសិត 26:23 - ព្រះគម្ពីរខ្មែរសាកល បបូរមាត់ភ្លើង និងចិត្តអាក្រក់ ប្រៀបដូចជាអាចម៍ប្រាក់ស្រោបលើភាជនៈដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បបូរមាត់ហៃខាងនិយាយ តែចិត្តអាក្រក់ ធៀបដូចជាភាជនៈដីស្រោបដោយអាចម៍ប្រាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដីផ្អែមល្ហែម តែចិត្តអាក្រក់ ប្រៀបដូចជាប្រាក់ដែលស្រោបលើភាជន៍ធ្វើពីដីឥដ្ឋ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានបបូរមាត់ហៃនិយាយ ហើយចិត្តអាក្រក់ នោះធៀបដូចជាភាជនៈដីស្រោបដោយអាចម៍ប្រាក់។ អាល់គីតាប សំដីផ្អែមល្ហែម តែចិត្តអាក្រក់ ប្រៀបដូចជាប្រាក់ដែលស្រោបលើភាជន៍ធ្វើពីដីឥដ្ឋ។ |
អ្នកដែលលាក់បាំងសម្អប់ គឺមានបបូរមាត់ភូតភរ ហើយអ្នកដែលបញ្ចេញពាក្យមួលបង្កាច់ អ្នកនោះជាមនុស្សល្ងង់។
ដ្បិតដូចដែលគេកត់ទុកក្នុងចិត្តយ៉ាងណា គេក៏និយាយយ៉ាងនោះដែរ ថា៖ “អញ្ជើញហូប និងផឹកចុះ” ប៉ុន្តែចិត្តរបស់គេមិននៅជាមួយអ្នកឡើយ។
ទោះបីជាគាត់និយាយសម្ដីទន់ភ្លន់ក៏ដោយ ក៏កុំជឿគាត់ឡើយ ដ្បិតមានសេចក្ដីគួរឲ្យស្អប់ខ្ពើមប្រាំពីរយ៉ាងនៅក្នុងចិត្តគាត់។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាដូចជាផ្នូរលាបកំបោរសដែលឃើញស្អាតពីខាងក្រៅមែន ប៉ុន្តែខាងក្នុងវិញ ពោរពេញទៅដោយឆ្អឹងមនុស្សស្លាប់ និងភាពស្មោកគ្រោកគ្រប់យ៉ាង។
ព្រះអម្ចាស់ក៏មានបន្ទូលនឹងគាត់ថា៖“ឥឡូវនេះ អ្នករាល់គ្នាជាពួកផារិស៊ី អ្នករាល់គ្នាសម្អាតពែង និងចានតែខាងក្រៅ រីឯខាងក្នុងរបស់អ្នករាល់គ្នាវិញ ពោរពេញទៅដោយការលោភលន់ និងគំនិតអាក្រក់។