សុភាសិត 26:18 - ព្រះគម្ពីរខ្មែរសាកល ដូចដែលមនុស្សឆ្កួតដែលបោះកន្ទុយអុស ព្រួញ និងសេចក្ដីស្លាប់ជាយ៉ាងណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចជាមនុស្សឆ្កួតដែលបោះអង្កត់ឧស កំពុងឆេះចោល និងព្រួញផង ហើយត្រូវស្លាប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាបោកបញ្ឆោតគេ រួចពោលថា «ខ្ញុំគ្រាន់តែធ្វើលេង» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សដែលបញ្ឆោតអ្នកជិតខាង រួចពោលថា អញគ្រាន់តែធ្វើលេងទេតើ អាល់គីតាប អ្នកណាបោកបញ្ឆោតគេ រួចពោលថា «ខ្ញុំគ្រាន់តែធ្វើលេង» |
មនុស្សដែលធ្វើជាសាក្សីភូតភរទាស់នឹងអ្នកជិតខាងរបស់ខ្លួន ប្រៀបដូចជាពូថៅ ដាវ ឬព្រួញដ៏មុត។
រហូតដល់ព្រួញទម្លុះថ្លើមខ្លួន—— គាត់ក៏ដូចសត្វស្លាបដែលប្រញាប់ចូលអន្ទាក់ ប៉ុន្តែគាត់មិនដឹងថាការនេះដកយកព្រលឹងរបស់ខ្លួនឡើយ។
មើល៍! អ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយអុសអើយ ចូរដើរក្នុងពន្លឺភ្លើងរបស់អ្នករាល់គ្នា និងក្នុងកន្ទុយអុសដែលអ្នករាល់គ្នាបានបញ្ឆេះនោះចុះ! ការនេះនឹងបានដល់អ្នករាល់គ្នា ពីដៃរបស់យើង គឺអ្នករាល់គ្នានឹងដេកក្នុងទុក្ខវេទនា៕