ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 25:3 - ព្រះគម្ពីរខ្មែរសាកល

ដូចដែល​ផ្ទៃមេឃ​ខ្ពស់​យ៉ាងណា ហើយ​ផែនដី​ជ្រៅ​យ៉ាងណា ព្រះទ័យ​របស់​ស្ដេច​ក៏​វាស់ស្ទង់​មិនបាន​យ៉ាងនោះដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ហើយ​ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​របស់​ពួក​ស្តេច ក៏​ស្ទង់​មើល​ដល់​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះ‌ហឫទ័យ​របស់​ស្ដេច​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​អាច​យល់​បាន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ហើយ​ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះ‌ទ័យ​នៃ​ស្តេច​ក៏​ស្ទង់​មើល​ដល់​យ៉ាង​នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ផែនដី​ជ្រៅ​យ៉ាង​ណា ចិត្ត​របស់​ស្ដេច​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​អាច​យល់​បាន​ទេ។

សូមមើលជំពូក



សុភា‌សិត 25:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ដូចដែល​ផ្ទៃមេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាងណា សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ចំពោះ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ក៏​ធំធេង​យ៉ាងនោះដែរ​។


ការដែល​លាក់​សេចក្ដី ជា​សិរីរុងរឿង​របស់​ព្រះ រីឯ​ការដែល​ស្រាវជ្រាវរកឃើញ​សេចក្ដី ជា​សិរីរុងរឿង​របស់​បណ្ដា​ស្ដេច​។


យក​អាចម៍លោហៈ​ចេញ​ពី​ប្រាក់ នោះ​វា​នឹង​ចេញមក​ជា​ភាជនៈ​សម្រាប់​ជាងទង​។


ដ្បិត​ដូចដែល​ផ្ទៃមេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាងណា ផ្លូវ​របស់យើង​ក៏​ខ្ពស់​ជាង​ផ្លូវ​របស់អ្នករាល់គ្នា ហើយ​គំនិត​របស់យើង​ក៏​ខ្ពស់​ជាង​គំនិត​របស់អ្នករាល់គ្នា​យ៉ាងនោះដែរ​។


“ចូរ​សុំ​សម្រាប់​ខ្លួនអ្នក នូវ​ទីសម្គាល់​មួយ​ពី​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក​ចុះ ទោះបីជា​ជ្រៅ​ដល់​ស្ថានមនុស្សស្លាប់ ឬ​ខ្ពស់​ដល់​ស្ថានលើ​ក្ដី”។


កម្ពស់​ក្ដី ជម្រៅ​ក្ដី ឬ​របស់​ណាមួយ​ផ្សេងទៀត​ដែលត្រូវបានបង្កើត​ក្ដី ក៏មិន​អាច​បំបែក​យើង​ចេញពី​សេចក្ដីស្រឡាញ់របស់ព្រះ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​បាន​ឡើយ​៕


ដើម្បីឲ្យ​ជំនឿ​ដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា (​ជា​ជំនឿ​ដែលមានតម្លៃជាង​មាស​ដែល​រមែងតែងតែ​សាបសូន្យ ទោះបីជា​ត្រូវ​ពិសោធ​ដោយ​ភ្លើង​ក៏ដោយ​) ត្រូវបាន​ចាត់ទុកថា​សមនឹង​ការសរសើរ សិរីរុងរឿង និង​កិត្តិយស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។