សុភាសិត 24:33 - ព្រះគម្ពីរខ្មែរសាកល ដេកបន្តិច រលីវបន្តិច ឱបដៃសម្រាកបន្តិច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដេកបន្តិច ងោកបន្តិច ឱបដៃសម្រាកបន្តិច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច និងដេកឱបដៃបន្តិច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដេកបន្តិច ងោកបន្តិច ឱបដៃនឹងដេកបន្តិច អាល់គីតាប អ្នកចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច និងដេកឱបដៃបន្តិច។ |
កុំស្រឡាញ់ការដេកឡើយ ក្រែងលោអ្នកនឹងធ្លាក់ខ្លួនក្រ; ចូរបើកភ្នែករបស់អ្នក នោះនឹងបានឆ្អែតដោយអាហារ!
នោះភាពក្រីក្ររបស់អ្នកនឹងមកដូចជាចោរប្លន់ ហើយភាពខ្វះខាតរបស់អ្នកនឹងមកដូចជាអ្នកកាន់គ្រឿងសឹក៕
ដូចដែលទ្វារងាកវិលនៅលើត្រចៀកទ្វារយ៉ាងណា មនុស្សខ្ជិលច្រអូសក៏ងាកវិលនៅលើគ្រែរបស់ខ្លួនយ៉ាងនោះដែរ។
មួយវិញទៀត អ្នករាល់គ្នាដឹងអំពីគ្រានេះហើយថា ដល់ម៉ោងឲ្យអ្នករាល់គ្នាក្រោកពីដំណេកហើយ ដ្បិតឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើង នៅជិតយើងជាងកាលយើងជឿដំបូង។
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។