មនុស្សអាក្រក់ស្វែងរកតែការបះបោរប៉ុណ្ណោះ ដូច្នេះទូតឃោរឃៅនឹងត្រូវបានចាត់ឲ្យមកទាស់នឹងគេ។
សុភាសិត 24:21 - ព្រះគម្ពីរខ្មែរសាកល កូនរបស់ខ្ញុំអើយ ចូរកោតខ្លាចព្រះយេហូវ៉ា និងស្ដេច ក៏កុំសេពគប់ជាមួយពួកបះបោរឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់ស្តេចផង កុំសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនអើយ ចូរគោរពព្រះអម្ចាស់ និងគោរពស្ដេច។ កុំចូលដៃនឹងអ្នកបះបោរឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់ស្តេចផង កុំឲ្យឯងសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ អាល់គីតាប កូនអើយ ចូរគោរពអុលឡោះតាអាឡា និងគោរពស្ដេច។ កុំចូលដៃនឹងអ្នកបះបោរឡើយ |
មនុស្សអាក្រក់ស្វែងរកតែការបះបោរប៉ុណ្ណោះ ដូច្នេះទូតឃោរឃៅនឹងត្រូវបានចាត់ឲ្យមកទាស់នឹងគេ។
កុំឲ្យចិត្តរបស់អ្នកច្រណែនមនុស្សបាបឡើយ ផ្ទុយទៅវិញ ចូរស្ថិតនៅក្នុងការកោតខ្លាចព្រះយេហូវ៉ាវាល់ព្រឹកវាល់ល្ងាច។
ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“បើដូច្នេះ អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។
ចូររំលឹកពួកគេឲ្យចុះចូលនឹងមេគ្រប់គ្រង នឹងសិទ្ធិអំណាច ហើយឲ្យស្ដាប់បង្គាប់ ព្រមទាំងឲ្យត្រៀមខ្លួនជាស្រេចដើម្បីធ្វើការល្អគ្រប់យ៉ាង