ប៉ុន្តែកាលខ្ញុំជំពប់ ពួកគេក៏ផ្ដុំគ្នាអរសប្បាយ; ពួកអ្នកវាយប្រហារបានផ្ដុំគ្នាទាស់នឹងខ្ញុំ ដោយខ្ញុំមិនបានដឹងខ្លួន ហើយហែកខ្ញុំឥតឈប់ឈរ;
សុភាសិត 24:17 - ព្រះគម្ពីរខ្មែរសាកល នៅពេលសត្រូវរបស់អ្នកដួល កុំអរសប្បាយឡើយ នៅពេលគេជំពប់ ក៏កុំឲ្យចិត្តអ្នកត្រេកអរដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យមានចិត្តរីករាយ ក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយ ក្នុងកាលដែលគេត្រូវទម្លាក់ទៅដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឃើញខ្មាំងសត្រូវរបស់អ្នកបរាជ័យ កុំត្រេកអរឡើយ ហើយបើឃើញគេជំពប់ដួលក៏មិនត្រូវសប្បាយរីករាយដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យមានចិត្តរីករាយ ក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយ ក្នុងកាលដែលគេត្រូវទំលាក់ទៅដែរ អាល់គីតាប ពេលឃើញខ្មាំងសត្រូវរបស់អ្នកបរាជ័យ កុំត្រេកអរឡើយ ហើយបើឃើញគេជំពប់ដួលក៏មិនត្រូវសប្បាយរីករាយដែរ |
ប៉ុន្តែកាលខ្ញុំជំពប់ ពួកគេក៏ផ្ដុំគ្នាអរសប្បាយ; ពួកអ្នកវាយប្រហារបានផ្ដុំគ្នាទាស់នឹងខ្ញុំ ដោយខ្ញុំមិនបានដឹងខ្លួន ហើយហែកខ្ញុំឥតឈប់ឈរ;
កុំឲ្យពួកអ្នកដែលធ្វើជាសត្រូវនឹងទូលបង្គំដោយឥតហេតុ បានអរសប្បាយលើទូលបង្គំ កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ បានមិចភ្នែកឡើយ។
ពួកសត្រូវរបស់ខ្ញុំបានត្មះតិះដៀលខ្ញុំ ដូចជាការបាក់បែកនៅក្នុងឆ្អឹងខ្ញុំ; វាល់ព្រឹកវាល់ល្ងាច ពួកគេនិយាយដាក់ខ្ញុំថា៖ “ព្រះរបស់អ្នកនៅឯណា?”។
អ្នកដែលសើចចំអកដាក់អ្នកក្រីក្រ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន; អ្នកដែលអរសប្បាយនឹងសេចក្ដីអន្តរាយរបស់គេ នឹងមិនរួចទោសឡើយ។
ក្រែងលោព្រះយេហូវ៉ាទតឃើញ ហើយការនោះជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះអង្គ នោះព្រះអង្គនឹងបង្វែរព្រះពិរោធរបស់ព្រះអង្គចេញពីគេ។